Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើគ្រឹះស្ថានបឋមសិក្សាសាធារណៈមានតួនាទីគ្រប់គ្រង និងផ្តល់សេវាអប់រំកម្រិតបឋមសិក្សា និងមានភារកិច្ចអ្វីខ្លះ ?

២២- តើគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈមានតួនាទីគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងផ្តល់សេវាអប់រំកម្រិតមត្តេយ្យសិក្សា និងមានភារកិច្ចរួមមានអ្វីខ្លះ ?

២៣- តើការិយាល័យ និងអង្គភាពជំនាញពាក់ព័ន្ធនានារបស់ក្រសួង ស្ថាប័នដែលមាននៅថ្នាក់ស្រុកត្រូវធ្វើសមារណកម្មទៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលតាមការកំណត់អ្វីខ្លះ ?

២៤- តើការិយាល័យអង្គភាពនានារបស់រដ្ឋបាលស្រុកបច្ចុប្បន្នត្រូវធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកតាមការកំណត់អ្វីខ្លះ ?

២៥- តើបុគ្គលិកដែលបានផ្ទេរមកបំពេញការងារនៅរដ្ឋបាលស្រុកត្រូវធ្វើដូចម្តេច ?

២៦- តើការផ្ទេរបុគ្គលក្នុងដំណាក់កាលនៃការធ្វើសមាហរណកម្មការិយាល័យជំនាញនានាទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកត្រូវផ្អែកតាមគោលការណ៍អ្វីខ្លះ ?

ចម្លើយ

២១- គ្រឹះស្ថានបឋមសិក្សាសាធារណៈមានតួនាទីគ្រប់គ្រង និងផ្តល់សេវាអប់រំកម្រិតបឋមសិក្សា និងមានភារកិច្ចមានដូចជា ៖

  • រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សាលារៀន និងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់សាលារៀន
  • គ្រប់គ្រង និងប្រើប្រាស់បុគ្គលិកអប់រំបឋមសិក្សា
  • គ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់សាលារៀន
  • គ្រប់គ្រង ចាត់ចែង និងថែទាំសៀវភៅសិក្សាគោល
  • គ្រប់គ្រងសំណង់អគារ សាងសង់ និងជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀន
  • គ្រប់គ្រងសិស្សសាលាបឋមសិក្សា
  • គ្រប់គ្រងដំណើរការគណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការអភិវឌ្ឍន៍កម្រងសាលារៀន
  • គ្រប់គ្រងកម្មវិធីគាំទ្រការអប់រំបឋមសិក្សា
  • ការងារអប់រំកាយ និងកីឡា
  • អភិវឌ្ឍវិស័យអប់រំដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍនានា
  • បំពេញការងារផ្សេងៗទៀតតាមការប្រគល់ភារកិច្ចពីអភិវបាលស្រុក ។

២២- គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈមានតួនាទីគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងផ្តល់សេវាអប់រំកម្រិតមត្តេយ្យសិក្សា និងមានភារកិច្ចរួមមាន ៖

  • រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍសាលារៀន និងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់សាលារៀន
  • គ្រប់គ្រង និងប្រើប្រាស់បុគ្គលិកអប់រំមត្តេយ្យសិក្សា
  • ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់សាលាមត្តេយ្យសិក្សា
  • គ្រប់គ្រងសំណង់អគារ សាងសង់ និងជួលជុលថែទាំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀន
  • គ្រប់គ្រងសិស្សមត្តេយ្យសិក្សា
  • គ្រប់គ្រងកម្មវិធីគាំទ្រការអប់រំកុមារតូច
  • អភិវឌ្ឍវិស័យអប់រំដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍនានា
  • បំពេញការងារផ្សេងៗទៀតតាមការប្រគល់ភារកិច្ចពីអភិបាលស្រុក ។

២៣- ការិយាល័យ និងអង្គភាពជំនាញពាក់ព័ន្ធនានារបស់ក្រសួង ស្ថាប័នដែលមាននៅថ្នាក់ស្រុកត្រូវធ្វើសមារណកម្មទៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលតាមការកំណត់ដូចជា ៖

  • ផ្ទេរការិយាល័យ យុវជន និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡានៅថ្នាក់ស្រុកមកជាការិយាល័យអប់រំ យុវជន និងកីឡារបស់រដ្ឋបាលស្រុក
  • ផ្ទេរការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅថ្នាក់ស្រុកមកជាការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលរបស់រដ្ឋបាលស្រុក
  • ការិយាល័យព័ត៌មាននៃក្រសួងព័ត៌មានត្រូវធ្វើសមាហរណកម្មចូលមក្នុងការិយាល័យរដ្ឋបាល និងហរិញ្ញវត្ថុរបស់រដ្ឋបាលស្រុក
  • ការិយាល័យផែនការ ស្ថិតិនៃក្រសួងផែនការត្រូវធ្វើសមាហរណកម្មចូលក្នុងការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់របស់រដ្ឋាបាលស្រុក
  • មណ្ឌលសេវាកម្មយុត្តិធម៌នៃក្រសួងយុត្តិធម៌ត្រូវធ្វើសមាហរណកម្មចូលមកក្នុងការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានរបស់រដ្ឋបាលស្រុក
  • ការិយាល័យបរិស្ថាននៃក្រសួងបរិស្ថាន ការិយាល័យកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងការិយាល័យធនធានទឹកនិងឧតុនិយមនៃក្រសួងធនធានទឹកនិងឧតុនិយមត្រូវធ្វើសមាហរណកម្មចូលមកក្នុងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានរបស់រដ្ឋបាលស្រុក
  • ការិយាល័យសាធារណការនិងដឹកជញ្ជូននៃក្រសួងសាធារណការនិងដឹកជញ្ជូន ការិយាល័យពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ការិយាល័យអភិវឌ្ឍន៍ជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យឧស្សាហកម្មនិងសិប្បកម្មនៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម ការិយាល័យរ៉ែនិងថាមពលនៃក្រសួងរ៉ែនិងថាមពល ការិយាល័យទេសចរណ៍នៃក្រសួងទេសចរណ៍ និងការិយាល័យប្រៃសណីយ៍និងទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវធ្វើសមាហរណកម្មចូលមកក្នុងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍របស់រដ្ឋបាលស្រុក
  • ការិយាល័យសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ការិយាល័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ការិយាល័យកិច្ចការនារីនៃក្រសួងកិច្ចការនារី ការិយាល័យវប្បធម៌និងវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងការិយាល័យធម្មការនិងសាសនានៃក្រសួងធម្មការនិងសាសនា​ ត្រូវធ្វើសមាហរណកម្មចូលមក្នុងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមរបស់រដ្ឋបាលស្រុក ។

២៤- ការិយាល័យអង្គភាពនានារបស់រដ្ឋបាលស្រុកបច្ចុប្បន្នត្រូវធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកតាមការកំណត់ដូចជា ៖

  • ការិយាល័យរដ្ឋបាល​ និងហិរញ្ញវត្ថុត្រូវធ្វើសមាហរណកម្មទៅក្នុងការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ និងឬការិយាល័យគ្រប់គ្រងធនធានមនុស្ស និងឬការិយាល័យលេខាធិការក្រុមប្រឹក្សានៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក
  • ការិយាល័យអន្តរវិស័យត្រូវធ្វើសមាហរណកម្មទៅក្នុងការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន និងឬការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ និងឬការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម និងឬការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាននៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក
  • ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ត្រូវធ្វើសមាហរណកម្មទៅក្នុងការិយាល័យផែនការនិងគាំទ្រឃុំ សង្កាត់នៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក
  • អង្គភាពលទ្ធកម្មត្រូវធ្វើសមាហរណកម្មទៅក្នុងអង្គភាពលទ្ធកម្មនៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក
  • ការិយាល័យច្រកចេញចូលតែមួយត្រូវធ្វើសមាហរណកម្មទៅក្នុងការិយាល័យច្រកចេញចូលតែមួយនៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក ។

២៥- បុគ្គលិកដែលបានផ្ទេរមកបំពេញការងារនៅរដ្ឋបាលស្រុកត្រូវ ៖

  • ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្របតាមគោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិជាធរមាន
  • បន្តស្ថិតនៅក្នុងក្របខណ្ឌដែលសាមីខ្លួនបានតាំងស៊ប់មុនពេលផ្ទេរមករដ្ឋបាលស្រុករហូតដល់មានការរៀបចំឡើងវិញស្របតាមមាត្រា១៣នៃអនុក្រឹត្យនេះ
  • មានក្របខណ្ឌ ឋានន្តរស័ក្តិ ថ្នាក់ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗមិនទាប់ជាងក្របខណ្ឌ ឋានន្តរស័ក្តិ ថ្នាក់ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗដែលបុគ្គលិកទាំងនោះធ្លាប់បានទទួលមុនពេលផ្ទេរឡើយ ។

២៦- ការផ្ទេរបុគ្គលក្នុងដំណាក់កាលនៃការធ្វើសមាហរណកម្មការិយាល័យជំនាញនានាទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកត្រូវផ្អែកតាមគោលការណ៍ដូចខាងក្រោម ៖

  • ប្រធាននិងអនុប្រធានការិយាល័យអប់រំ យុវជននិងកីឡា និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលដែលកំពុងកាន់មុខតំណែងបច្ចុប្បន្នត្រូវបន្តតែងតាំងជាប្រធាន និងអនុប្រធាននៃការិយាល័យទាំងពីរនេះ ។ ក្នុងករណីដែលការិយាល័យណាមួយពុំទាន់មានប្រធាន ឬអនុប្រធានការិយាល័យ ការសម្រេចតែងតាំងប្រធាន ឬអនុប្រធានការិយាល័យនោះត្រូវផ្អែកតាមលក្ខខណ្ឌដែលបានកំណត់ក្នុងឧបសម្ព័ន្ធទី៣នៃអនុក្រឹត្យនេះ
  • ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍសហគមន៍ ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ត្រូវបានតែងតាំងដោយជ្រើសរើសបេក្ខភាពចេញពីចំណោមប្រធានការិយាល័យជំនាញនានា និងឬប្រធានការិយាល័យនៃរដ្ឋបាលស្រុកដែលកំពុងកាន់មុខតំណែងបច្ចុប្បន្នដែលត្រូវបានធ្វើសមាហរណកម្មទៅក្នុងការិយាល័យទាំងនេះ ។ ប្រធានការិយាល័យជំនាញទាំងឡាយណាដែលពុំត្រូវបានតែងតាំងជាប្រធានការិយាល័យក្នុងរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ត្រូវតែងតាំងជាអនុប្រធានការិយាល័យចង្កោមវិស័យនោះ ។ អនុប្រធានការិយាល័យជំនាញទាំងអស់នៃការិយាល័យដែលត្រូវបានធ្វើសមាហរណកម្មត្រូវតែងតាំងជាអនុប្រធានការិយាល័យចង្កោមវិស័យនោះ
  • ប្រធាន និងអនុប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ការិយាល័យច្រកចេញចូលតែមួយ និងអង្គភាពលទ្ធកម្មនៃរដ្ឋបាលស្រុកបច្ចុប្បន្នត្រូវបន្តរក្សាមុខតំណែងជាប្រធាន និងអនុប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ការិយាល័យច្រកចេញចូលតែមួយ និងអង្គភាពលទ្ធកម្មនៃរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលស្រុក
  • ប្រធាន និងអនុប្រធានការិយាល័យផែនការនិងគាំទ្រឃុំ សង្កាត់នៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកត្រូវជ្រើសរើសចេញពីប្រធាន និងអនុប្រធានការិយាល័យផែនការនិងគាំទ្រឃុំ សង្កាត់បច្ចុប្បន្ន ឬការិយាល័យផែនការស្ថិតិនៃក្រសួងផែនការ
  • ការរៀបចំមុខតំណែងប្រធាន និងអនុប្រធាននៃការិយាល័យផ្សេងទៀតក្រៅពីការិយាល័យ និងអង្គភាពដូចបានកំណត់ក្នុងចំណុចត្រេទាំង៤ខាងលើនៃមាត្រានេះត្រូវជ្រើសរើសចេញពីប្រធាន ឬអនុប្រធានការិយាល័យនានាដែលត្រូវបានធ្វើសមាហរកម្មបញ្ចូលមកក្នុងរចនាសម្ព័ន្ធថ្មី ។ ការរៀបចំមុខតំណែងទាំងនេះត្រូវផ្អែកលើសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ
  • បុគ្គលិកដែលត្រូវបានផ្ទេរពីការិយាល័យជំនាញនានាត្រូវរៀបចំបញ្ចូលទៅក្នុងការិយាល័យដែលពាក់ព័ន្ធនឹងវិស័យជំនាញរបស់ខ្លួន
  • ក្នុងករណីមុខងារនៃវិស័យណាមួយដែលបានផ្ទេរមក ហើយពុំមានបុគ្គលិកត្រូវបានផ្ទេរមកជាមួយ រដ្ឋបាលស្រុកត្រូវរៀបចំឲ្យមានបុគ្គលិកទទួលខុសត្រូវលើមុខងារនោះ ។ ក្នុងករណីនេះក្រសួង ស្ថាប័ននៃវិស័យជំនាញត្រូវផ្តល់ការបណ្តុះបណ្តាលជាបន្ទាន់ដល់មន្ត្រីទាំងនោះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login