Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          គ្រប់ជាតិសាសន៍ទាំងអស់នៅលើលោកយើងនេះរមែងតែងតែមាននូវគ្រឿងសម្គាល់ផ្សេងៗដែលជាការសម្រាប់បង្ហាញអំពីអត្តសញ្ញាណជាតិរបស់ខ្លួន ។ យ៉ាងណាមិញកម្ពុជាគឹជាប្រទេសមួយដែលមានសិល្បៈសម្បូរបែបហើយផ្សារភ្ជាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ជាពិសេសដោយសារតែតម្លៃនៃសិល្បៈជាតិនេះហើយ ទើបធ្វើឲ្យកម្ពុជាមានកិត្តិនាមល្បីល្បាញលើឆាកអន្តរជាតិរហូតមកដល់បច្ចុប្បន្ននេះ ។ ក្នុងន័យនេះហើយទើបក្រោយពីការដាក់ប្រាសាទសម្បូរព្រៃគុកចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមកគេយល់ឃើញថា « សិល្បៈជាអត្តសញ្ញណជាតិ​និងបានរួមចំណែកលើកស្ទួយកិត្តិយសជាតិ » ។

          តើទស្សនដែលបានលើកឡើងនេះមានអត្ថន័យនិងខ្លឹមសារដូចម្តេច ?

          ជាបឋមមុននិងឈានចូលទៅបកស្រាយនូវទស្សនៈប្រធានខាងលើនេះឲ្យបានក្បោះក្បាយនិងមានអត្ថន័យល្អនោះយើងគួរគប្បីធ្វើការសិក្សាអត្ថន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យ សិល្បៈ គឹសំដៅទៅលើការងារជំនាងហត្ថកម្មផ្សេងៗដែលប្រកបដោយភាពច្នៃប្រឌិត ធ្វើឲ្យមនុស្សចាប់ចិត្តដិតអារម្មណ៍ចង់ឃើញចង់ស្គាល់និងចង់ស្តាប់ ។ ចំណែកឯ អត្តសញ្ញាណជាតិ បានសេចក្តីថាគ្រឿងសម្គាល់របស់ជាតិនីមួយៗ ។​រីឯ លើកស្ទួយ មានន័យថាលើកតម្កើង តម្កើងយស ។ ឯ កិត្តិយសជាតិ បានសេចក្តីថា កេរ្តិ៍ឈ្មោះដ៏រុងរឿងឬល្អផូរផង់ របស់ជាតិ​ ។ ដូចនេះទស្សនៈប្រធានខាងលើមានន័យថាគឹសិល្បៈជាគ្រឿងសម្កាល់របស់ជាតិ និងវាបានចូលរួមចំណែកលើកតម្កើងនូវកេរ្តិ៍ឈ្មោះដ៏រុងរឿង ល្អផូរផង់របស់ជាតិ ។

          ជាកា​ពិតណាស់ សិល្បៈជាធាតុដ៏សំខាន់របស់វប្បធម៌ជាតិដែលជាព្រលឹងរបស់ជាតិ ។ សង្គមខ្មែរមានកិត្តិនាមល្បីល្បាញដោយសារតែតម្លៃនៃសិល្បៈជាតិនេះឯង ។ សិល្បៈខ្មែរត្រូវបានបែងចែកជាប្រាំពីរទម្រង់ធំៗ ដែលមានសិល្បៈដូចជា ស្ថាបត្យកម្ម ចម្លាក់ គំនូរ តន្រ្តី របាំ អក្សរសិល្ប៍និងភាពយន្ត ។ កាលណាគេនិយាយអំពីសិល្បៈ ស្ថាបត្យកម្ម គឹគេសំដៅទៅលើសិល្បៈនៃការកសាង អាគារផ្សេងៗមានការកសាង ប្រាសាទ អង្គរ វត្តអារាម សាលារៀន និងមន្ទីរពេទ្យជាដើម ។ ​ឯសិល្បៈចម្លាកគឺជាការឆ្លាក់ប្រកបដោយក្បូរក្បាច់រចនា គួរជាទីគយគន់ ។ លើសពីនេះចំពោះសិល្បៈ គំនូរជាសិល្បៈរួបភាពដែលរចនាឡើងតាមរយៈការគូរនិងផាត់ពណ៌ឲ្យចេញជារូបតំណាងផ្សេងៗ ។ ក្រៅពីនេះសិល្បៈតន្រ្តីក៏បានបង្ហាញពីសម្លេងប្រកបដោយរូបារម្មណ៍ខ្ពង់ខ្ពស់អាចខាបអន្ទងមនោសសញ្ចេតនាអ្នកស្តាប់ឲ្យរំភើបល ទុក្ខសោក ទៅតាមចង្វាក់លើកដាក់ហើយឧបករណ៍តន្រ្តីខ្មែរ សម្បូរបែបណាស់ មានតាំងពី គង​  ខ្លុយ  តាខេ ឃឹម ឈឹង រនាត ។ ជាងនេះទៀតនោះសិល្បៈរបាំរបស់ខ្មែរជាសិល្បៈមួយប្រភេទដែលប្រើកាយវិការតាមចង្វាក់ភ្លេងធ្វើឲ្យទស្សនិនជនបានល្អមើលពិរោះនិងភ្ជាប់ដោយអត្ថន័យផងទន្ទឹមនិងនេះសិល្បៈអក្សរសិល្ប៍ក៏រក្សាបាននូវអត្តសញ្ញាណរបស់ជាតិដែរ ។ សិល្បៈនេះប្រើប្រាស់តួអក្សរជាមធ្យោបាយសម្រាប់បង្ហាញពីតថភាពសង្គម ជីវភាពរស់នៅរបស់ប្រជាជន ។ សិល្បៈអក្សរសិល្ប៍នេះមានទំនាក់ទំនងយ៉ាងជិតស្នទ្ធិទៅនិងសិល្បៈភាពយន្ត ដែលជាសិល្បៈចម្រុះទៅដោយទិដ្ឋភាពនៃសិល្បៈទាំងប្រាំមួយទម្រង់ខាងលើហើយទម្រង់ខាងលើហើយសិល្បៈភាពយន្តនេះជាសិល្បៈកូនពៅ ។ ក្រៅពីសិល្បៈចម្បងទាំងប្រាំពីរខាងលើ ខ្មែរមានសិល្បៈរាយរងច្រើនទៀតដូចជា សិល្បៈធ្វើគ្រឿងងលង្ការ តុបតែងផ្ទះ ធ្វើម្ហូប កាត់ដេររចនា ការរៀបចំលម្អសួនច្បារជាដើម ។ តាមរយៈសិល្បៈទាំងអស់នេះវាមានតម្លៃណាស់ក្នុងការឆ្លុះបញ្ចាំងពីលក្ខណៈជាតិរបស់ខ្មែរ និងទេពកោសល្យរបស់បុព្វបុរសខ្មែរ ។ រាល់សិល្បៈទាំងអស់មានតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅរបស់ប្រជាជនចាប់តាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ។ សិល្បៈទាំងនេះបានបង្ហាញពីចរិក លក្ខណៈអាកប្បកិរិយា និងផ្នត់គំនិត របស់ខ្មែរ ។​លើសពីនេះទៅទៀត សិល្បៈខ្មែរ ពោរពេញទៅដោយភាពច្នៃប្រឌិត និងមានតម្លៃសោភ័ណភាពល្អវិសេសវិសាល  ។ ដោយសារតែតម្លៃនៃសិល្បៈនេះហើយបានធ្វើឲ្យកម្ពុជាយើងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនចូលមកទស្សនាប្រទេសយើង ។ ចំណុចនេះបានធ្វើឲ្យមកម្ពូជាត្រូវបានបរទេសស្គាល់កាន់តែច្បាស់ និងបានជួយផ្សព្វផ្សាយទៅកាន់ពិភពលោក ឲ្យស្គាល់ផងដែរ​ ។ មួយវិញទៀតសិល្បៈកម្ពុជាយើងបានធ្វើឲ្យប្រជាជនមានមោទនភាពចំពោះជាតិ មានការស្រឡាញ់ពេញចិត្ត មានក្តីសង្ឃឹមក្នុងជីវីត ។ ប្រការទាំងនេះ នាំឲ្យប្រជាជនយកចិត្តទុកដាក់ដើម្បីថែរក្សាការពារ សម្បត្តិទាំងនោះឲ្យកាន់តែល្អប្រសើរឡើង ។ ជាតឹកតាងនោះកាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៧ កម្ពុជាបានដាក់ក្រុមប្រាសាទសម្បូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ មានអត្ថន័យយ៉ាងក្រៃលែងចំពោះកម្ពុជា ។ កាន់តែលេចមុខលេចមាត់លើឆាកអន្តរជាតិនិងល្បីល្បាញសម្រាប់កម្ពុជាយើង ។ បរទេសកោតសរសើរស្ញប់ស្ញែងពីតម្លៃនៃសិល្បៈស្ថាបត្យកម្មខ្មែរជាខ្លាំង ។ ជាពិសេសជាងនេះទៅទៀត នោះប្រាសាទសំបូរព្រៃគុកនេះហើយដែលជាតឹងតាងដ៏សំខាន់បង្ហាញពីអតីតកាលរបស់កម្ពុជា ព្រោះក្រុមប្រាសាទនេះជាអតីតរាជធានីរបស់ខ្មែរ នាសតវត្សទីប្រាំពីរ ដែលមានឈ្មោះថាឥសានបុរៈ ។ ទន្ទឹមនិងនេះបើនិយាយពីសិល្បៈរបាំវិញខ្មែរមានដ៏ពិសិដ្ឋមួយក្នុងចំណោមរបាំចាច្រើន ទៀត នោះគឺរបាំអប្សរាដែលជារបាំទេវៈកើតចេញពីប្រវត្តិនៃការកូរសមុទ្រទឹកដោះ ។ របាំនេះបានឆ្លុះបញ្ចាំងពីលក្ខណៈ ជាតិដ៏ជ្រាលជ្រៅតាមរយៈកាយវិការដែលបង្ហាញពីជីវីតមូលដ្ឋានមានកើតចាស់ ឈឺ ស្លាប់ ទៅវិញជាធម្មតា គ្មានអ្នកណាមួយជីវីតអមតឡើយ  ។ មួយវិញទៀតចំពោះរុក្ខជាតិគឺសំដៅលើដំណាំដាំដុះត្រួយស្លឹក ផ្កា ផ្លែ ទុំជ្រុះជាបន្តបន្ទាប់ ។ ចំពោះកាយវិការ នៃរបាំនវិញមានភាពរស់រវើក តែទន់ភ្លន់មិនទន់ជ្រាយ សុភាពរាបសាររបស់នារីខ្មែរដែលមានតាំពីសម័យបុរាណកាលមក ។ ដោយមើលឃើញពីតម្លៃនៃរបាំនេះបង្កប់អត្តសញ្ញាណជាតិខ្ពស់នេះហើយទើបរបាំនេះក្នុងការបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកត្រូវបញ្ចូលដោយអង្គការយូណេស្កូ នាថ្ងៃទីប្រាំពីរ ខែ វិច្ឆិកា ឆ្នាំ ពីរពាន់បី ។ ការដាក់បញ្ចូលនេះក្នុងគោលបំណងចង់ឲ្យពិភពលោកស្គាល់និងចូលរួមថែរក្សាលើកតម្កើងសម្បត្តិមួយនេះកុំឲ្យបាត់បង់ ។ ក្រៅពីសិល្បៈរបាំនេះខ្មែរមានសិល្បៈអក្សរសិល្ប៍ដ៏សំខាន់មួយទៀត ។ អក្សរសិល្ប៍ប្រជាប្រិយក្តី អក្សរសិល្ប៍សំណេរក្តី សុទ្ធតែបង្កប់អត្តសញ្ញាណជាតិ ធ្វើឲ្យអ្នកអាន អ្នកសិក្សា ស្វែងយល់ពីប្រវត្តិទឹកដី ព្រៃព្រឹក្សា និងរឿងរ៉ាវនានាជាច្រើនផងដែរ ។ ជាភស្តុតាងតាមរយៈស្នាដៃរឿងទុំទាវរបស់ព្រះតេជគុណដែលជាភិក្ខុព្រះនាមថា សោម បានលាតត្រដាង និងបានចូលរួមផ្សព្វផ្សាយពីលក្ខណៈជាតិយ៉ាងសម្បូរបែប ។ ក្នុងនោះអ្នកនិពន្ធបានបង្ហាញពីរបៀបតែងនិពន្ធជាលក្ខណៈជាតិដោយសរសេរជាកំណាព្យបទពាក្យប្រាំពីរ ប្រកបដោយរូបារម្មណ៍ខ្ពស់ ៕ ចំណែកខ្លឹមសារអ្នកនិពន្ធបានលាតត្រដាងពីប្រពៃណីទំនៀមទំលាប់ខ្មែរនាសម័យលង្វែកជាច្រើន ។ អ្នកនិពន្ធបានផ្សារភ្ជាប់ដំណើររឿងទៅនិងផ្នែកផ្នត់គំនិតតមួយរបស់មាតាខ្មែរនាសម័យលង្វែកគឹ « នំមិនធំជាងនាឡិ » ។ ផ្នែកគំនិតនេះបានន័យថា នៅសម័យលង្វែកកូនប្រុស ស្រីគ្មានសិទ្ធិក្នុងការជ្រើសើរើសគូស្រករខ្លូនឯងឡើយ មានតែមាតាបិតាតែប៉ុណ្ណោះទើបមានសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសទុកដាក់បុត្រធីតារបស់គាត់ឲ្យមានគូស្រករបាន ។ជាតិតតាងទស្សនៈបានស្តែងេញតាមរយៈសកម្មភាពម្តាយទាវនិងអរជូនដែលជាតួអង្គតំណាងឲ្យមាតាបិតាខ្មែរនាសម័យនោះ ។ ដូចករណីម្តាយទាវ បានសម្រេចចិត្តលើកទាវឲ្យទៅម៉ឺនងួន ហើយគាតប់បានគំរាមទៅទាវថា « មិនដែលសោះឡើយទាវអើយនំ ច្រឡើសបើសធំម្តេចជាងនាឡិ កូនគោកាចក្ញៀច ដោយព្រៃវាល រោលរាលឈឺខ្លួនជួនដល់ស្លាប់» ។ លើសពីនេះរឿងដដែលនេះក៏បានបង្ហាញដែរថាខ្មែរខម័យនោះតម្រវុឲ្យកូនស្រីត្រូវចូលម្លប់នៅពេលដែលពេញវ័យ ។ នេះជាវិធីមួយរបស់ខ្មែរនាសម័យដើមដែលមានលក្ខណៈជាការអប់រំក្នុងគ្រួសារ  ។ លើសពីនេះតាមវិធីនេះនិងធ្វើឲ្យសម្រស់របស់ពួកគេមានភាពស្រស់ស្អាត ។ បើយើងមើលទៅលើ​កូនប្រុសវិញ នៅសម័យនោះពួកគេមានកាតព្វកិច្ចមួយយ៉ាងធំធេង គឹបួសរៀនក្នុងព្រះពុទ្ធសាសនា ។ នៅខណៈនោះមិនមានសាលារៀនដូចសម័យបច្ចុប្បន្នទេ ។ ការអប់រំគឹស្ថិតនៅតាមវត្តអារាមដែលជាដួងព្រលឹងនៃព្រះពុទ្ធសាសនា។វត្តអារាមជាកន្លែងបណ្តុះបណ្តាលនូវជំនាញដូចជាការហ្វឹកហាត់វិជ្ជាជីវៈ ដល់យុវជនខ្មែរទាំងឡាយ ។​ជាទឡ្ហីករណ៍ទុំនិងពេជ្រនៅពេលដែលមានវ័យធំល្មម ត្រូវបានម្តាយបញ្ជូនទៅបួសរៀនហើយជំនាញចំណេះទាំងប៉ុន្មានដែលគេចេះ គឺដោយសារតែការសិក្សានៅវត្តនេះឯង ។ បន្ថែមពីលើនេះប្រជាជនខ្មែរ​ប្រកាន់ខ្ជាប់នូវប្រពីណៃចូលចែចូវស្តីដណ្តឹងមុនរៀបការ ។ ចំណុចនេះយើងឃើញថាអរជូន បានចូលស្តីដណ្តឹងទាវឲ្យទៅម៉ឺនងួនកូនប្រុសខ្លួនដោយមានអ្នកផ្លូវចៅមហា និងមានមេបា ព្រមទាំងមានភស្តុភាទៅជាមួយផង ។ ប្រពៃណីទាំងអស់នេះជាប្រពៃណីជាតិខ្មែរដែលបាន​បន្តរហូតមកដល់បច្ចុប្បន្ន និងជាតឹកតាងបញ្ជាក់ពីវប្បធម៌របស់ជាតិ ។

          ជារួមមកស្របតាមការពន្យល់ដោយមានឧទាហរណ៍បញ្ជាក់ផងនោះ គឹសឲ្យឃើញថាសិល្បៈគឹជាអត្តសញ្ញាណជាតិយ៉ាងពិតប្រាកដមែន និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទូយកិត្តិយសជូ​នជាតិមាតុភូមិ ។

          ឆ្លងតាមការបកស្រាយខាងលើយើងអាចវាយតម្លៃថាប្រធាននេះពិតជាមានន័យល្អនិងខ្លឹមសារល្អ ព្រោះបានអប់រំមនុស្សឲ្យយយល់ពីតម្លៃនៃសិល្បៈខ្មែរនិងមានគោលដៅបណ្តុះស្មារតីឲ្យប្រជាជនខ្មែរស្រឡាញ់សិល្បៈជាតិរបស់ខ្លួនឲ្យបានស្ថិតស្ថេរ ។ដូចនេះក្នុងនាមយើងកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយត្រវតែខិតខំប្រឹងប្រែងរៀនសូត្រពីសិល្បៈជាតិឲ្យបានច្រើន និងថែរក្សាឲ្យបានគង់វង្សបើវប្បធម៌រលត់ជាតិនិងធ្លាក់ចូលក្នុងភាពអន្តរាយជាក់ជាមិនខានឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login