Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអនុក្រឹត្យនេះមានគោលដៅអ្វីខ្លះ ?

២- តើអនុក្រឹត្យនេះមានវិសាលភាពគ្របដណ្តប់លើអ្វីខ្លះ ?

៣- តើបង្កាន់ពន្ធយានយន្តសំដៅដល់អ្វី ?

៤- តើម្ចាស់កម្មសិទ្ធិយានជំនិះសំដៅដល់អ្វី ?

៥- តើផ្លាកលេខសម្គាល់យានជំនិះសំដៅដល់អ្វី ?

ចម្លើយ

១- អនុក្រឹត្យនេះមានគោលដៅដូចជា ៖

  • ធានាឲ្យបានរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ធានាធ្វើឲ្យការផ្តល់សេវាកម្មចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះបានឆាប់រហ័ស មានតម្លាភាព មានប្រសិទ្ធិភាព និងធ្វើឲ្យមានភាពងាយស្រួលជូនប្រជាពលរដ្ឋ
  • កំណត់និងផ្តល់កម្មសិទ្ធិស្របច្បាប់ជូនម្ចាស់យានជំនិះ
  • រួមចំណែកប្រមូលប្រាក់ពន្ធអាករ និងកម្រៃផ្សេងៗតាមបទប្បញ្ញត្តិជាធរមាន និងទប់ស្កាត់នូវអំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗឲ្យមានប្រសិទ្ធិភាព
  • បែងចែកច្បាស់លាស់នូវប្រភេទផ្លាកលេខយានជំនិះ និងក្រុមម្ចាស់កម្មសិទ្ធិយានជំនិះ ។

២- អនុក្រឹត្យនេះមានវិសាលភាពគ្របដណ្តប់លើ ៖

  • ការងារចុះបញ្ជីផ្តល់បណ្ណ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ
  • ម្ចាស់កម្មសិទ្ធិយានជំនិះ
  • ម្ចាស់ហាងលក់យានយន្តគ្រប់ប្រភេទ
  • ម្ចាស់គ្រប់គ្រងដែលជាស្ថាប័នពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

៣- បង្កាន់ពន្ធយានយន្ត សំដៅដល់សក្ខីបត្រគណនេយ្យសន្លឹកដើមចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់បញ្ជាក់ថាយានជំនិះត្រូវបាននាំចូលពីក្រៅប្រទេស ឬដំឡើងក្នុងស្រុក​ និងបានបំពេញកាតព្វកិច្ចពន្ធអាករនាំចូលរួច រាប់បញ្ជូលពន្ធអាករជាបន្ទុករដ្ឋ និងការនាំចូលតាមរបបព្យូរពន្ធ ។

៤- ម្ចាស់កម្មសិទ្ធិយានជំនិះ សំដៅដល់រូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ ដែលពាក់ព័ន្ធនឹងការចុះបញ្ជីផ្តល់បណ្ណ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ។

៥- ផ្លាកលេខសម្គាល់យានជំនិះ សំដៅដល់ផ្លាកដែលធ្វើអំពីបន្ទះលោហធាតុមានរាងបួនជ្រុងទ្រវែង និងមានភិនភាគដូចតទៅ ៖

  • ផ្នែកខាងលើ​ ៖ អក្សរដើម
  • ផ្នែកកណ្តាល ៖ លេខចុះបញ្ជី
  • ផ្នែកខាងក្រោម ៖ អក្សរឡាតាំង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login