ដើម្បីឲ្យការអនុវត្តន៍ច្បាប់នេះមានប្រសិទ្ធិភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានសមត្ថកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពី ៖
- តម្លៃសេវាប្រៃសណីយ៍ តម្លៃសេវាបន្ទាប់បន្សំនិងតម្លៃសេវាលើអាណត្តិគ្រប់ប្រភេទ ព្រមទាំងប្រាក់សំណងលើការបាត់បង់បញ្ញើ
- បញ្ញើរួចតម្លៃសេវា និងអ្នកមានសិទ្ធិរួចតម្លៃសេវា
- បែបបទបច្ចេកទេសនិងរយៈពេលបញ្ជូន ទទួល ចែកចាយ និងករណីចែកពុំបាន
- របៀបវេចខ្ចប់ និងកំណត់ទម្ងន់ និងទំហំនៃប្រភេទបញ្ញើនីមួយៗ
- ការវិនិច្ឆ័យបញ្ញើសំណល់
- ការផ្តល់អប្បហារ ឬកម្រៃ ។