Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើសេវាប្រៃសណីយ៍បញ្ជូនតាមរូបភាពទូរគមនាគមន៍គឺជាអ្វី ?

១២- តើការធានាសិទ្ធិមិនឲ្យរំលោភលើអាថ៌កំបាំងនៃសំបុត្រត្រូវបានធានាតាមវិធានអ្វីខ្លះ ?

១៣- តើការធានាសិទ្ធិមិនឲ្យរំលោភលើអាថ៌កំបាំងនៃកញ្ចប់តូច និងប្រៃសណីយ៍ភណ្ឌត្រូវបានធានាតាមវិធានអ្វីខ្លះ ?

១៤- ការហាមឃាត់ក្នុងបទប្បញ្ញត្តិនៃមាត្រា១១ ចំណុច១ត្រូវបានលើកលែងចំពោះករណីចាំបាច់ តើត្រូវធ្វើសម្រាប់សេវាប្រៃសណីយ៍អ្វីខ្លះ ?

១៥- ដើម្បីឲ្យការអនុវត្តន៍ច្បាប់នេះមានប្រសិទ្ធិភាព តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានសមត្ថកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពីអ្វីខ្លះ ?

ចម្លើយ

១១- សេវាប្រៃសណីយ៍បញ្ជូនតាមរូបភាពទូរគមនាគមន៍ គឺជាសេវាប្រៃសណីយ៍តាមបច្ចេកវិទ្យាទំនើបដែលបញ្ជូនលិខិត ឬព័ត៌មានតាមឧបករណ៍អេឡិចត្រូនិក ឬអេឡិចត្រូម៉ាញ៉េទិករបស់វិស័យទូរគមនាគមន៍ ។

១២- ការធានាសិទ្ធិមិនឲ្យរំលោភលើអាថ៌កំបាំងនៃសំបុត្រត្រូវបានធានាតាមវិធានដូចជា ៖

  • ហាមបើក ឬទង្វើផ្សេងទៀតដែលអាចឲ្យដឹងអំពីខ្លឹមសារនៃសំបុត្រ ដែលត្រូវបានបិទជិត
  • ហាមផ្តល់ព័ត៌មានអំពីដំណើរប្រៃសណីយ៍នៃសំបុត្ររបស់អ្នកណាម្នាក់ ឬអំពីខ្លឹមសារនៃសំបុត្រនោះឲ្យទៅអ្នកដទៃ
  • ហាមផ្តល់លទ្ធភាព ឬជួយដល់ទង្វើទាំងឡាយខាងលើ ។

១៣- ការធានាសិទ្ធិមិនឲ្យរំលោភលើអាថ៌កំបាំងនៃកញ្ចប់តូច និងប្រៃសណីយ៍ភណ្ឌត្រូវបានធានាតាមវិធានដូចជា ៖

  • ហាមបើកវត្ថុបញ្ញើដែលត្រូវបានបិទជិត
  • ហាមផ្តល់ព័ត៌មានអំពីដំណើរប្រៃសណីយ៍បញ្ញើរបស់អ្នកណាម្នាក់ ឬអំពីខ្លឹមសារនៃវត្ថុបញ្ញើនោះឲ្យទៅអ្នកដទៃ
  • ហាមផ្តល់លទ្ធភាព ឬជួយដល់ទង្វើទាំងឡាយខាងលើ ។

១៤- ការហាមឃាត់ក្នុងបទប្បញ្ញត្តិនៃមាត្រា១១ ចំណុច១ត្រូវបានលើកលែងចំពោះករណីចាំបាច់ ត្រូវធ្វើសម្រាប់សេវាប្រៃសណីយ៍ដូចជា ៖

  • ការពិនិត្យដោយប្រៃសណីយ៍លើវត្ថុក្នុងបញ្ញើបិទជិត ងាយស្រួលដល់ការវិនិច្ឆ័យលើថ្លៃសេវានិងអាករ
  • ការរៀបចំឲ្យមានសុវត្ថិភាពដោយប្រៃសណីយ៍ចំពោះបញ្ញើណាដែលខូចខាត
  • ក្នុងករណីបញ្ញើសំណល់ ដូចមានចែងក្នុងមាត្រា១០ ចំណុច២ ។

១៥- ដើម្បីឲ្យការអនុវត្តន៍ច្បាប់នេះមានប្រសិទ្ធិភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានសមត្ថកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពី ៖

  • តម្លៃសេវាប្រៃសណីយ៍ តម្លៃសេវាបន្ទាប់បន្សំនិងតម្លៃសេវាលើអាណត្តិគ្រប់ប្រភេទ ព្រមទាំងប្រាក់សំណងលើការបាត់បង់បញ្ញើ
  • បញ្ញើរួចតម្លៃសេវា និងអ្នកមានសិទ្ធិរួចតម្លៃសេវា
  • បែបបទបច្ចេកទេសនិងរយៈពេលបញ្ជូន ទទួល ចែកចាយ និងករណីចែកពុំបាន
  • របៀបវេចខ្ចប់ និងកំណត់ទម្ងន់ និងទំហំនៃប្រភេទបញ្ញើនីមួយៗ
  • ការវិនិច្ឆ័យបញ្ញើសំណល់
  • ការផ្តល់អប្បហារ ឬកម្រៃ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login