2020-02-05 15:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- ដូចម្តេចដែលហៅថាកញ្ចប់តូច ?
៧- តើសម្ភារៈសិក្សាសម្រាប់មនុស្សខ្វាក់រួមមានអ្វីខ្លះ ?
៨- ដូចម្តេចដែលហៅថាប្រៃសណីយ៍ភណ្ឌ ?
៩- តើសេវាបញ្ញើឆាប់រហ័សពិសេសគឺជាអ្វី ?
១០- តើប្រៃសណីយ៍បញ្ជូនប្រាក់គឺជាអ្វី ?
ចម្លើយ
៦- ដែលហៅថាកញ្ចប់តូច គឺជាបញ្ញើប្រៃសណីយ៍មួយ ដែលវត្ថុបញ្ញើត្រូវបានខ្ចប់បិទជិត មានទំហំជាកំណត់ និងមានទម្ងន់មិនលើសពី២គីឡូក្រាម ។
៧- សម្ភារៈសិក្សាសម្រាប់មនុស្សខ្វាក់រួមមាន ៖
៨- ដែលហៅថាប្រៃសណីយ៍ភណ្ឌ គឺជាវត្ថុបញ្ញើដែលត្រូវបានខ្ចប់បិទជិតដោយកាតុងរឹង ឬហិបក្នុងទំហំ និងទម្ងន់ដែលត្រូវកំណត់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
៩- សេវាបញ្ញើឆាប់រហ័សពិសេស គឺជាសេវាកម្មប្រៃសណីយ៍ទំនើបពិសេសមួយ ដែលត្រូវបានរៀបចំឡើងក្នុងប្រព័ន្ធសេវាមានលក្ខណៈជាអន្តរជាតិ ។ សេវានេះធានានូវសុវត្ថិភាព និងមានអាទិភាពលើសសេវាប្រៃសណីយ៍ដទៃទៀត ដោយធ្វើការទទួលផ្ញើ ការបញ្ជូនចេញ និងការបែងចែកយ៉ាងឆាប់រហ័ស ។
១០- ប្រៃសណីយ៍បញ្ជូនប្រាក់ គឺជាការបញ្ជូនប្រាក់របស់អតិថិជនតាមផ្លូវប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងប្រទេសនិងក្រៅប្រទេស ក្រោមរូបភាពអាណត្តិប្រៃសណីយ៍ ឬអាណត្តិទូរលិក ។