ជនទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៩នៃច្បាប់នេះ ត្រូវទទួលការពិន័យ និង/ឬផ្តន្ទាទោសអាស្រ័យនឹងទង្វើ និងបទល្មើសដូចជា ៖
- ពិន័យជាប្រាក់ពី៥០,០០០ (ប្រាំម៉ឺន)រៀល ដល់១៥០,០០០ (មួយសែនប្រាំម៉ឺន) រៀល ចំពោះទង្វើដូចចែងក្នុងវាក្យខណ្ឌ២ ចំណុច ក ឬចំណុច គ ឬចំណុច ឃ ដោយពុំទាន់រាប់បញ្ជូលនូវសំណងរដ្ឋប្បវេណីលើការខូចខាតនៃបញ្ញើដទៃ និងទោសព្រហ្មទណ្ឌ ដោយសារការបណ្តាលឲ្យមានគ្រោះថ្នាក់
- ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ចំពោះបទល្មើស ដូចចែងក្នុងវាក្យខណ្ឌ២ ចំណុច ខ
- ពិន័យជាប្រាក់ ៥០០,០០០ (ប្រាំសែន) រៀល ដល់១,៥០០,០០០ (មួយលានប្រាំសែន) រៀល ចំពោះទង្វើល្មើសនឹងវាក្យខណ្ឌ៤ ។