Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើកាតព្វកិច្ចសេវាសកលសំដៅដល់អ្វី ?

២២- តើកម្មវិធីកាតព្វកិច្ចសេវាសកលសំដៅដល់អ្វី ?

២៣- តើកម្មវិធីសូហ្វវែរសំដៅដល់អ្វី ?

២៤- តើការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍសំដៅដល់អ្វី ?

២៥- តើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញសំដៅដល់អ្វី ?

ចម្លើយ

២១- កាតព្វកិច្ចសេវាសកល សំដៅដល់កាតព្វកិច្ចរបស់ប្រតិបត្តិករទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងផ្តល់សេវាទូរគមនាគមន៍មូលដ្ឋាន និងសេវាតម្លៃបន្ថែមដល់ប្រជាពលរដ្ឋទូទៅគ្រប់រូប ក្នុងតម្លៃសមរម្យ គុណភាពសេវាល្អ និងអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ។

២២- កម្មវិធីកាតព្វកិច្ចសេវាសកល សំដៅដល់គោលនយោបាយឬផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង រៀបចំ និងអនុវត្តកាតព្វកិច្ចសេវាសកល ។

២៣- កម្មវិធីសូហ្វវែរ សំដៅដល់កម្មវិធីកុំព្យូទ័រទាំងឡាយណាដែលរចនាឡើងក្នុងគោលបំណងសម្រួលដល់អ្នកប្រើប្រាស់ ដើម្បីធ្វើអ្វីមួយនៅលើឬតាមរយៈកុំព្យូទ័រ កុំព្យូទ័របន្ទះ ទូរស័ព្ទវៃឆ្លាត ឬឧបករណ៍ បច្ចេកវិទ្យា ទាំងឡាយណាដែលត្រូវការ ការបញ្ជូលកម្មវិធីបែបខាងលើនេះ ។

២៤- ការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ សំដៅដល់យន្តការកសាង បណ្តុះបណ្តាល និងពង្រឹង សមត្ថភាពវិជ្ជាជីវៈ ការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ។

២៥- ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ សំដៅដល់ការតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញរបស់ប្រតិបត្តិករទូរគមនាគមន៍មួយ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញរបស់ប្រតិបត្តិករទូរគមនាគមន៍មួយទៀត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ឬអតិថិជននៃបណ្តាញផ្សេងគ្នាអាចភ្ជាប់ ការប្រាស្រ័យទាក់ទង ឬការសន្ទនាជាមួយគ្នាបានដោយរលូន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login