Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- អតិថិជនអាចផ្ញើបញ្ញើគ្រប់ប្រភេទក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានិងទៅអន្តរជាតិ តើលើកលែងតែវត្ថុដែលត្រូវហាមឃាត់អ្វីខ្លះ ?

១៧- តើការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍តាមមធ្យោបាយ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសចែកជាដំណាក់កាលអ្វីខ្លះ ?

១៨- តើប្រៃសណីយ៍កម្ពុជា និងនីតិបុគ្គលដែលបម្រើសេវាកម្មវិស័យប្រៃសណីយ៍មិនទទួលខុសត្រូវចំពោះការខូចខាតដែលកើតឡើងពីអ្វីខ្លះ ?

១៩- ជនទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៩នៃច្បាប់នេះ តើត្រូវទទួលការពិន័យ និង/ឬផ្តន្ទាទោសអាស្រ័យនឹងទង្វើ និងបទល្មើសអ្វីខ្លះ ?

២០- តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវដាក់ទណ្ឌកម្មរដ្ឋបាលដោយពុំទាន់គិតពីសំណងរដ្ឋប្ប​វេណី ឬទោសព្រហ្មទណ្ឌ ចំពោះមន្ត្រីប្រៃសណីយ៍ណាខ្លះ ?

ចម្លើយ

១៦- អតិថិជនអាចផ្ញើបញ្ញើគ្រប់ប្រភេទក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានិងទៅអន្តរជាតិ លើកលែងតែវត្ថុដែលត្រូវហាមឃាត់ដូចជា ៖

  • សម្ភារៈទាំងឡាយដែលវេចខ្ចប់មិនបានល្អ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ ឬធ្វើឲ្យខូចខាតដល់បញ្ញើដទៃទៀត
  • គ្រឿងញៀនគ្រប់ប្រទេសនិងប្រភេទទំនិញដទៃទៀតដែលច្បាប់ហាមឃាត់
  • រូបភាពដែលអាចផ្ទុះ ងាយឆាបឆេះ ឬរូបធាតុផ្សេងៗទៀតដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់
  • វត្ថុដែលមានភាពអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងវត្ថុដែលមានខ្លឹមសារប៉ះពាល់ដល់ច្បាប់រដ្ឋ​ សន្តិសុខនិងរបៀបរៀបរយសង្គម
  • វត្ថុដែលត្រូវហាមឃាត់ដោយប្រទេសទទួល ។

១៧- ការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍តាមមធ្យោបាយ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសចែកជាដំណាក់កាលដូចជា ៖

  • ការដឹកជញ្ជូនបញ្ញើសំបុត្រប្រៃសណីយ៍ពីប្រអប់សំបុត្រតាមផ្លូវសាធារណៈ និងបញ្ញើប្រៃសណីយ៍ពីលំនៅដ្ឋាន ឬការិយាល័យមកមន្ទីរប្រៃសណីយ៍
  • ការដឹកជញ្ជូនប្រៃសណីយ៍ពីមន្ទីរប្រៃសណីយ៍មួយទៅកាន់មន្ទីរប្រៃសណីយ៍ផ្សេងៗទៀត
  • ការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍ទៅចែកចាយដល់អាស័យដ្ឋានអ្នកទទួល
  • ការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍ពីព្រះរាជាណាចក្រកម្ពុជា ចេញទៅបណ្តាប្រទេសនៅលើពិភពលោក ។

១៨- ប្រៃសណីយ៍កម្ពុជា និងនីតិបុគ្គលដែលបម្រើសេវាកម្មវិស័យប្រៃសណីយ៍មិនទទួលខុសត្រូវចំពោះការខូចខាតដែលកើតឡើងពី ៖

  • ពីធម្មជាតិនៃវត្ថុបញ្ញើនោះ
  • ដោយអ្នកផ្ញើមិនបានវេចខ្ចប់វត្ថុឲ្យបានត្រឹមត្រូវ
  • ដោយអ្នកទទួលមិនបានតវ៉ាភ្លាមៗ
  • ក្រោយរយៈពេលជាកំណត់ដែលប្រៃសណីយ៍តម្រូវឲ្យអ្នកទទួលមកយកបញ្ញើ ឬ
  • ក្រោយរយៈពេលជាកំណត់ដែលប្រៃសណីយ៍តម្រូវឲ្យអ្នកផ្ញើមកយកបញ្ញើ ក្នុងករណីបញ្ញើមិនដល់គោលដៅ ឬអ្នកទទួលបដិសេធមិនទទួលយកបញ្ញើ ។

១៩- ជនទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៩នៃច្បាប់នេះ ត្រូវទទួលការពិន័យ និង/ឬផ្តន្ទាទោសអាស្រ័យនឹងទង្វើ និងបទល្មើសដូចជា ៖

  • ពិន័យជាប្រាក់ពី៥០,០០០ (ប្រាំម៉ឺន)រៀល ដល់១៥០,០០០ (មួយសែនប្រាំម៉ឺន) រៀល ចំពោះទង្វើដូចចែងក្នុងវាក្យខណ្ឌ២ ចំណុច ក ឬចំណុច គ ឬចំណុច ឃ ដោយពុំទាន់រាប់បញ្ជូលនូវសំណងរដ្ឋប្បវេណីលើការខូចខាតនៃបញ្ញើដទៃ និងទោសព្រហ្មទណ្ឌ ដោយសារការបណ្តាលឲ្យមានគ្រោះថ្នាក់
  • ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ចំពោះបទល្មើស ដូច​ចែងក្នុងវាក្យខណ្ឌ២ ចំណុច ខ
  • ពិន័យជាប្រាក់ ៥០០,០០០ (ប្រាំសែន) រៀល ដល់១,៥០០,០០០ (មួយលានប្រាំសែន) រៀល ចំពោះទង្វើល្មើសនឹងវាក្យខណ្ឌ៤ ។

២០- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវដាក់ទណ្ឌកម្មរដ្ឋបាលដោយពុំទាន់គិតពីសំណងរដ្ឋប្ប​វេណី ឬទោសព្រហ្មទណ្ឌ ចំពោះមន្ត្រីប្រៃសណីយ៍ណាដែល ៖

  • យកតម្លៃប្រៃសណីយ៍មិនត្រឹមត្រូវតាមតម្លៃពិត ដែលកំណត់ដោយប្រកាសរបស់ក្រសួង
  • ទាមទារយកកម្រៃបន្ថែមដោយខុសច្បាប់ពីអ្នកទទួល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login