2020-02-06 16:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៦- តើការបោះពុម្ពផ្សាយសៀវភៅលេខទូរគមនាគមន៍សំដៅដល់អ្វី ?
២៧- តើកិច្ចព្រមព្រៀងគោលសំដៅដល់អ្វី ?
២៨- តើក្បាលលេខទូរគមនាគមន៍សំដៅដល់អ្វី ?
២៩- តើគម្លាតឌីជីថលសំដៅដល់អ្វី ?
៣០- តើគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍សំដៅដល់អ្វី ?
ចម្លើយ
២៦- ការបោះពុម្ពផ្សាយសៀវភៅលេខទូរគមនាគមន៍ សំដៅដល់សកម្មភាពនៃការបោះពុម្ពផ្សាយសៀវភៅ អត្ថបទឬឯកសារលេខទូរគមនាគមន៍ ក្រោមទម្រង់ជាក្រដាស ឬអេឡិកត្រូនិកក្នុងគោលបំណងធ្វើអាជីវកម្ម ឬពាណិជ្ជកិច្ច ។
២៧- កិច្ចព្រមព្រៀងគោល សំដៅដល់លិខិតបទដ្ឋានគតិយុត្ត ឬបទប្បញ្ញត្តិដែលកំណត់អំពីខ្លឹមសារ និងលក្ខខណ្ឌ ស្តីពីការតភ្ជាប់និងលទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ ។
២៨- ក្បាលលេខទូរគមនាគមន៍ សំដៅដល់លេខ លេខកូដ និងសញ្ញាពិសេសទូរគមនាគមន៍ ដែលត្រូវបានបែងចែកឲ្យទៅប្រតិបត្តិករទូរគមនាគមន៍យកទៅប្រើប្រាស់ ក្នុងការផ្តល់សេវាទូរគមនាគមន៍នៅក្នុងព្រះរាជាណាចចក្រកម្ពុជា ។
២៩- គម្លាតឌីជីថល សំដៅដល់គម្លាតនៃការទទួលបានសេវានឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅតាមទីក្រុង ទីប្រជុំជន និងជនបទ ។
៣០- គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ សំដៅដល់សម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងបង្គុំ ឬឋបនីយភណ្ឌដែលត្រូវបានផលិត និង/ឬនាំចេញឬនាំចូលយកមកប្រើប្រាស់ក្នុងប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ។