Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

អំពើពុករលួយ​អាច​បណ្ដាលឱ្យមាន​ផលប៉ះពាល់​ដូចខាងក្រោមៈ

  • បង្កើនការចំណាយក្នុងការចូលទៅក្នុងទីផ្សារ ព្រមទាំងបង្ករឧបសគ្គដល់សកម្មភាពអាជីវកម្ម និងការប្រកួត ប្រជែង។ ថ្លៃផលិតកម្ម ឬថ្លៃផ្គត់ផ្គង់អាចកើនទ្បើង តាមរយៈការចំណាយក្រៅផ្លូវការ ដែលធ្វើឱ្យថយ ចុះដល់អំណាចទិញរបស់អ្នកក្រច្រើនជាងអ្នកមាន។ ជាលទ្ធផល អំពើពុករលួយ បណ្ដាលឱ្យរាំងស្ទះដល់ កំណើនសេដ្ឋកិច្ច។
  • ធ្វើឱ្យស្ដួចនូវប្រាក់ចំណេញរបស់ផ្នែកឯកជន៩ ដែលជាប្រភពមួយដ៏សំខាន់សំរាប់កសាង ទុនវិនិយោគ។ ឥរិយាបថសន្សំរបស់មន្ដ្រីទទួលសំណូកតែងមានកម្រិតទាប។ បើភាគច្រើននៃប្រាក់ សំណូក ត្រូវបានយក ទៅទិញរបស់របរប្រណិត ដែលនាំចូលពីបរទេសនោះ នឹងបណ្ដាលឱ្យមានឥទ្ធិពល អវិជ្ជមានដល់ជញ្ជីង ទូទាត់ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
  • បន្ទុចបង្អាក់ដល់ឆន្ទះ និងសកម្មភាពរបស់សហគមន៍អ្នកផ្ដល់ជំនួយ និងធ្វើឱ្យធ្លាក់ចុះនូវប្រសិទ្ធភាពនៃការ អនុវត្ដន៍គម្រោងអភិវឌ្ឍន៍នានា ដែលទទួលមូលនិធិពីបរទេស១។
  • រំខានដល់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស និងការគោរពគោលការណ៍ទិន្នផលការងារ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login