មុខងារនៃបេសកកម្មទូតមានដូចជា ៖
- តំណាងឲ្យរដ្ឋដាក់ទូត ប្រចាំនៅរដ្ឋម្ចាស់ផ្ទះ
- ការពារផលប្រយោជន៍របស់ដាក់ទូត និងការពារអណិកជនខ្លួននៅក្នុងរដ្ឋម្ចាស់ផ្ទះ ក្នុងក្របខណ្ឌច្បាប់អន្តរជាតិបានអនុញ្ញាត ។
- ចរចាជារដ្ឋាភិបាលរដ្ឋម្ចាស់ផ្ទះ
- ត្រូវស្វែងយល់គ្រប់មធ្យោបាយស្របច្បាប់ អំពីលក្ខខណ្ឌនិងការអភិវឌ្ឍនៃព្រឹត្តិការណ៍ក្នុងរដ្ឋម្ចាស់ផ្ទះ និងរាយការណ៍រឿងនេះជូនទៅរដ្ឋាភិបាលរបស់រដ្ឋដាក់ទូត ។
- ជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌និងវិទ្យាសាស្រ្ត រវាងរដ្ឋដាក់ទូតនិងរដ្ឋម្ចាស់ផ្ទះ ។