ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជំងឺវិជ្ជាជីវៈសំដៅដល់សភាពនៃរោគសមុដ្ឋាន ឬការកើតរោគដែលពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងមុខរបរណាមួយជាកំណត់ ពោលគឺរោគឬជំងឺដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងកត្តានានានៃការងារមានជាអាទិ៍ កំលុងពេលធ្វើការងារ កន្លែងធ្វើការងារ របៀបធ្វើការងារសារធាតុឬវត្ថុធាតុប្រើប្រាស់ក្នុងផលិតកម្ម បរិយាកាសនៃកន្លែងធ្វើការជាដើម ដែលអាចធ្វើឲ្យកើតរោគឬជំងឺ ទោះបីក្នុងកំលុងពេលដែលសាមីជនកំពុងបំពេញការងារ ឬមុខរបរ ឬក្រោមកំលុងពេលដែលលែងបំពេញការងារ ឬមុខរបរទាំងនោះក្តី ។ ជំងឺវិជ្ជាជីវៈត្រូវចាត់ទុកជាហានិភ័យការងារ ។ ជំងឺទូទៅ ទោះបីកើតនៅកន្លែងធ្វើការក៏ដោយក៏មិនត្រូវបានចាត់ទុកជាហានិភ័យការងារទេ ។