Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធសំដៅដល់អ្វី ?

២២- តើការងារឬមុខរបរដែលមានប្រាក់ចំណូលសំដៅដល់អ្វី ?

២៣- តើការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្នសំដៅដល់អ្វី ?

២៤- តើកូនជាងឬសិស្សវិជ្ជាជីវៈសំដៅដល់អ្វី ?

២៥- តើក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមសំដៅដល់អ្វី ?

ចម្លើយ

២១- កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅដល់ជនគ្រប់ភេទដែលធ្វើការងារសេរី យកថ្លៃឈ្នួលភ្លាមៗ តាមសាច់ការឬទំហំការងារ ឬតាមការតថ្លៃជាក់ស្តែង ដោយភាគីដែលផ្តល់ថ្លៃឈ្នួលមិនមានកាតព្វកិច្ចទទួលខុសត្រូវដូចនិយោជកឡើយ ។

២២- ការងារឬមុខរបរដែលមានប្រាក់ចំណូល សំដៅដល់គ្រប់ប្រភេទការងារ ឬមុខរបរទាំងអស់ដែលអាចទទួលបាននូវកម្រៃ ទោះជាវត្ថុឬជាប្រាក់ក្តីដែលមានចំនួនលើសពីចំណូលដែលកំណត់ខ្សែបន្ទាត់ក្រីក្រ ។

២៣- ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន សំដៅដល់ការអាក់ខាន មិនអាចធ្វើការងារក្នុងរយៈពេលនៃការសម្រាកព្យាបាលជំងឺ ឬមុខរបួសដែលបណ្តាលមកពីហានិភ័យការងារ ដោយគិតរួមទាំងការសម្រាកក្រោយការព្យាបាលតាមវេជ្ជបញ្ជានៃគ្រូពេទ្យផ្លូវការដែលទទួលស្គាល់ដោយ ប.ស.ស. ។

២៤- កូនជាងឬសិស្សវិជ្ជាជីវៈ សំដៅដល់ជនគ្រប់ភេទដែលបានចុះកិច្ច​សន្យាក្នុងឋានៈជាកូនជាងឬសិស្សវិជ្ជាជីវៈ ដើម្បីទទួលបានការអប់រំវិជ្ជាជីវៈពេញលេញ និងតាមរបៀបបច្ចេកទេសនៅតាមសហគ្រាស គ្រឹះស្ថានឧស្សាហកម្ម ឬពាណិជ្ជកម្ម ឬក៏ជាមួយសិប្បករឬមេជាងម្នាក់ ។

២៥- ក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម សំដៅដល់ក្រុមប្រឹក្សាដែលមានភារកិច្ចរក្សា និងគ្រប់គ្រងទ្រព្យសម្បត្តិនៃ ប.ស.ស. ក្នុងនាមក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login