2020-02-15 13:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពុទ្ធសាសនាចូលមកប្រទេសខ្មែរតាមរយៈ
· តាមប្រវត្តិសាស្ត្រគេបានដឹងថាពុទ្ធសាសនាចូលមកប្រទេសកម្ពុជានៅពុទ្ធសតវត្សទី៣(ព.ស. ២៣៤) គឺតាំងពី៣០០ឆ្នាំមុនគ.ស. ម៉្លេះ។ ព្រះបាទអសោក(ស្តេចឥណ្ឌា) ជាពុទ្ធសាសនិកដ៍ឆ្នើមនៅប្រទេសឥណ្ឌាបានបញ្ជូនសមណទូតពីរអង្គ គឺព្រះសោណត្ថេរ និងឧត្តរត្ថេរឱ្យនាំយកពុទ្ធសាសនាថេរវាទ(ហីនយាន) មកផ្សាយនៅសុវណ្ណភូមិ(អាស៊ីអាគ្នេយ៍)។
តាមសិលាចារឹក វ៉ូកាញ់(សព្វថ្ងៃនៅវៀតណាមកណ្តាល) ពុទ្ធសាសនាថេរវាទចូលមកកម្ពុជានៅសតវត្សទី២នៃគ.ស. ក្នុងរជ្ជកាលព្រះបាទស្រីមានរៈ ឬហ្វាន់ចេម៉ាន់។ ទន្ទឹមនឹងវត្តមាននៃពុទ្ធសាសនាថេរវាទ គេក៏ឃើញមានការហូរចូលនៃពុទ្ធសាសនាមហាយាននៅក្នុងសង្គមខ្មែរផងដែរ។