2020-02-15 13:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អាបត្តិមានន័យថា ទោសដែលភិក្ខុត្រូវព្រោះកន្លង ឬល្មើសពុទ្ធប្បញ្ញត្តិ។ អាបត្តិមានពីរប្រភេទគឺ បារាជិក និងសង្ឃាទិសេស។
Answer 2
អាបត្តិមានន័យថា ជាទោសដែលប្រព្រឹត្តដោយភិក្ខុដែលប្រព្រឹត្ត (ការប្រព្រឹត្តខុស)។ អាបត្តិមាន៧ប្រភេទ គឺ
ជាទូទៅឃើញមាន ទុក្កដ ទុព្ភាសិត ថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយៈ បារាជិក សង្ឃាទិសេស
ប្រភព: https://en.dhammadana.org/sangha/vinaya/227.htm
អាបត្តិជាទោសកើតចេញពីការប្រព្រឹត្តបទល្មើសនឹងសិក្ខាបទរបស់ព្រះពុទ្ធ ហៅថាអាបត្តិមានច្រើនកងគឺ
បារាជិក សង្ឃាទិសេស ថុល្លច្ច័យ (និស្សគ្គិយបាចិត្តិយ) បាចិត្តតិយ ទុក្កដ ទុព្ភាសិត។
១./ បារាជិក ជាឈ្មោះនៃអាបត្តិពួកមួយ
មាន៤សិក្ខាបទ (៤មាត្រា) មានទោសធ្ងន់បំផុត សម្រាប់ភិក្ខុក្នុងព្រះពុទ្ធសាសនា ទោសដែលតម្រូវឱ្យបុគ្គលអ្នកប្រព្រឹត្តល្មើសត្រូវតែសឹកចាកភេទពីអ្នកបួស ។
២./ សង្ឃាទិសេស ជាឈ្មោះនៃអាបត្តិ ឬកងនៃអាបត្តិដែលស្រាលជាងអាបត្តិបារាជិក មាន១៣សិក្ខបទ (១៣មាត្រា) ។ ក្រុមភិក្ខុនឹងប្រជុំគ្នាដើម្បីវាយតម្លៃភាពធ្ងន់ស្រាលនៃបទល្មើសដែលភិក្ខុបានធ្វើទាស់នឹងវិន័យដើម្បីឲ្យភិក្ខុនោះទទួលកំហុស និង កែប្រែ ទើបសង្ឃអាចទទួលឲ្យចូលក្នុងគណៈវិញ (គុករបស់ព្រះសង្ឃមានរយៈកាលកំណត់តាមទោសលាក់បាំងយូរឬឆាប់) ។
៣./ ថុល្លច្ច័យ ជាឈ្មោះនៃអាបត្តិមានកំហុសដ៏ថ្លោស, ទោសដ៏គ្រោតគ្រាត។
៤./ និស្សគ្គីយ៍ ជាឈ្មោះនៃអាបត្តិដែលអ្នកប្រព្រឹត្តខុសហើយត្រូវលះបង់វត្ថុនោះៗសិនទើបជម្រះសីលស្អាតឡើងវិញបាន មាន៣០សិក្ខាបទ(៣០មាត្រា)
៥./ បាចិត្តិយៈ អានថា ប៉ាចិត-តិ យ៉ៈ ជាឈ្មោះអាបត្តិពួកមួយ ជាទោសសម្រាប់ភិក្ខុឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា ញ៉ាំងកុសលឱ្យធ្លាក់ចុះ កាលណាប្រព្រឹត្តខុសហើយ កុសលធម៌ដទៃៗ មិនរីកចម្រើនទេ ។
៦./ បាដិទេសនីយៈ អាបត្តិដែលភិក្ខុ (ភិក្ខុនី) គប្បីសម្តែងចេញចំពោះហេតុការណ៍ ឬគប្បីសម្តែងដោយវិធីប្លែកអំពីអាបត្តិដទៃ ។
៧./ ទុក្កដ អានថា ទុក-កត់ អំពើអាក្រក់,
បាប ជាឈ្មោះអាបត្តិពួកមួយ ជាទោសសម្រាប់ភិក្ខុឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា ។ ឧទាហរណ៍ថា ភិក្ខុទុកសក់ មិនកោរឲ្យយូរជាង ២ ខែ ឬ ទុកឲ្យដុះវែងជាង ២ ធ្នាប់ ទទឹងម្រាមដៃ ត្រូវអាបត្តិទុក្កដ ឬ ត្រូវទុក្កដាបត្តិ គឺរាប់តាមសរសៃសក់ ។
៨./ ទុព្ភាសិត អានថា ទុប-ភាសិត សំដីអាក្រក់, ពាក្យគំរោះគំរើយ គឺកុំគប្បីពោលនូវទុព្ភាសិត; កុំថាឡើយដល់មនុស្ស សូម្បីតែតិរច្ឆានក៏រមែងមិនគាប់ចិត្តចំពោះទុព្ភាសិតដែរ ។ ឈ្មោះអាបត្តិពួកមួយ ជាទោសសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនា គឺអាបត្តិទុព្ភាសិត ឬ ទុព្ភាសិតាបត្តិ ។
អាបត្តិទាំងអស់មានតែ៧កងតែប៉ុណ្ណោះ តែក្នុងទីនេះគឺខ្ញុំរាប់៨ទាំងនិស្សគ្គិយ មួយទៀត! និស្សគ្គិយបាចិត្តិយ គឺខុសប្លែកគ្នាតែបន្ដិចប៉ុណ្ណោះត្រង់ថាបាចិត្តិយកាលណាដែលភិក្ខុប្រព្រឹត្តកន្លងហើយលោកអាចេញចាកអាបត្តិបានដោយទេសនាគាមិនី (ការសម្ដែងអាបត្តិ) បានភ្លាម តែសម្រាប់និស្សគ្គិយបាចិត្តិយ គឺបើភិក្ខុធ្វើខុសនិងបញ្ញត្តិណាមួយហើយមិនអាចសម្ដែងអាបត្តិដាច់បានភ្លាមៗទេ ទាល់តែភិក្ខុនោះលះបង់វត្ថុដែលនាំឱ្យត្រូវអាបត្តិហើយទើបអាចសម្ដែងអាបត្តិដាច់បាន។
ប្រភព៖ Facebook ពន្លឺព្រះពុទ្ធសាសនា និង សង្គម