ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មជ្ជបានា ច សញ្ញាមោ សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ។ នេះបានដល់ការតមសុរា និងមេរ័យគ្រប់ប្រភេទ ព្រោះបានយល់ច្បាស់នូវផលអាក្រក់នៃការផឹកទឹកស្រវឹងនេះដូចជាអស់ប្រាក់កាស ខាតពេល វេលា ខូចសុខភាព ធ្វើឱ្យខ្សោយគំនិតប្រាជ្ញា និងជួនកាល បណ្តាលឱ្យមានកិរិយាថោកទាបនិងឈ្លោះទាស់ទែងគ្នាទៀតផង ។ ដូច្នេះការពិចារណាឱ្យឃើញច្បាស់នូវទោសនៃសុរា ហើយតាំងចិត្តព្យាយាមចៀសវាងឱ្យបាននូវ ការផឹកទឹកស្រវឹងគ្រប់ប្រភេទ ជាមង្គលដ៏ឧត្តម ។