ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អប្បមាទោ ច ធម្មេសុ ការមិនប្រមាទក្នុងធម៌ទាំងឡាយ ។ នេះបានដល់ការមិនធ្វេសប្រហែស ភ្លេចខ្លួន ព្រោះថាការបណ្តោយខ្លួនឱ្យលង់លក់ទៅក្នុងអំពើអកុសលនិងអបាយមុខមានស្រី ស្រា និងល្បែងស៊ីសងជាដើម គឺជាមូលហេតុនៃសេចក្តីវិនាសអន្តរាយគ្រប់យ៉ាង ។ បុគ្គលមិនប្រមាទរមែងមិនភ្លេចខ្លួន ហើយតែងភ្ញាក់រឭក យល់ត្រូវជានិច្ចដែលជាកត្តានាំមកនូវសេចក្តីចម្រើនដល់ខ្លួនឯងនិងសង្គមសមដូចពុទ្ធភាសិតថា អប្បមាទោ អមតំបទំ ការមិនប្រមាទ ជាផ្លូវនៃក្តីមិនស្លាប់ ។ ដូច្នេះ ការមិនប្រមាទ ហើយភ្ញាក់រឭកព្យាយាមធ្វើតែអំពើ ល្អ សុចរិត យុត្តិធម៌ ជាមង្គលដ៏ឧត្តម ។