ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
គាររោ ច កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ។ ការគោរពត្រូវប្រកបដោយអង្គបី គឺដោយកាយ គឺឱនលំទោនលើកដៃសំពះ១ ដោយវាចា គឺពោលពាក្យទន់ភ្លន់សុភាពរាបសា១ និងដោយចិត្ត គឺមិនប្រមាថ១។ ឯបុគ្គលដ៏ជាទីគោរពនោះ គឺបានដល់បុគ្គលដែលមានគុណធម៌ខ្ពង់ខ្ពស់ទាំងឡាយមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យជាដើម១ បុគ្គលដែលមានជាតិត្រកូលនិងគុណធម៌ខ្ពង់ខ្ពស់ដូចជាលោកជាអ្នកប្រាជ្ញនិងអ្នកដឹកនាំរដ្ឋ មានមន្ត្រី រាជការ ដែលមានភាពសុចរិតទៀងត្រង់ តាំងនៅក្នុងច្បាប់ជាដើម១ និងបុគ្គលដែលមានអាយុច្រើនដូចជារៀមច្បងនិងចាស់ព្រឹទ្ធាចារ្យ ជាដើម១ ។ ការធ្វើនូវសេចក្តីគោរពចំពោះ គារវបុគ្គលទាំងនេះ ជាមង្គលដ៏ឧត្តម ។