Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦១- កន្លងមកមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេត និងឃាត់ខ្លួនព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ ចុះបើមន្ត្រីអង្គភាពនេះប្រព្រឹត្តអំពើពុករលួយ តើមានបុគ្គលណាជាអ្នកស៊ើបអង្កេត និងចាប់មន្ត្រីទាំងនោះវិញ ?

៦២- ក្រុមហ៊ុនឯកជនមួយដែលផ្តល់ជំនួយសម្រាប់កសាងផ្លូវមួយខ្សែនៅមូលដ្ឋាន ដែលថាគំនិតផ្តួចផ្តើមរបស់ក្រសួងមួយ តើអំពើពុករលួយដែរឬទេ ?

៦៣- តើគេអាចយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលមកបញ្ជាក់នៅតុលាការបានដែរឬទេ ដើម្បីធ្វើជាភស្តុតាង ?

៦៤- តើដីដែលត្រូវកងយោធពលខេមរភូមិន្ទយកធ្វើជាបន្ទាយត្រូវប្រកាសឬទេ ?

៦៥- ចំណូលពីចំការ និងមុខរបរប្រចាំថ្ងៃដែលទទួលបាននូវកម្រៃតិចតួច និងដែលគ្មានវិក្កយបត្រ តើត្រូវប្រកាសឬទេ?

ចម្លើយ

៦១- សម្តេចនាយករដ្ឋមន្ត្រីជាអ្នកត្រួតពិនិត្យ និងឃ្លាំមើលនូវសកម្មភាពរបស់ប្រធាន និងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ មន្ត្រីនៃអង្គភាពដែលប្រព្រឹត្តអំពើពុករលួយនឹងត្រូវស៊ើបអង្កេត និងចាប់ខ្លួនដោយផ្នែកស៊ើបអង្កេតផ្ទៃក្នុងនៃអង្គភាពប្រឆាំងអំពើពុករលួយ ។

៦២- បើជំនួយដែលមិនបណ្តាឱ្យមានការតបស្នងវិញ មិនមែនជាអំពើពុករលួយទេ ។ ឧទាហរណ៍ ខាងលើ បើជំនួយនេះធ្វើឡើងដើម្បីទទួលបាននូវការផ្ដល់ត្រឡប់វិញនូវសេវាសាធារណៈ​ណាមួយពីក្រសួងនោះ ដូចជាលិខិតអនុញ្ញាតវិញ្ញាបនបត្រវាជាអំពើពុករលួយ តែបើគ្មានទទួលបាននូវផលប្រយោជន៍ណាមួយពីក្រសួងខាងលើទេ វាមិនមែនជាអំពើពុករលួយឡើយ ។

៦៣- បុគ្គលទាំងអស់អាចយកឯកសារទាំងឡាយធ្វើជាភស្តុតាងនៅតុលាការ ។ ឯកសារនេះ អាចយកទៅប្រើនៅគ្រប់ករណីណាក៏បាន ព្រោះជាសិទ្ធិរបស់សាមីជន ។

៦៤- ដីដែលកំពុងមានទំនាស់ និងប្ដឹងផ្ដល់គ្នានៅតុលាការត្រូវប្រកាស ។ ករណីនេះក៏ត្រូវប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរ ព្រោះបើថ្ងៃក្រោយដីទាំងនេះត្រូវបានតុលាការ ឬស្ថាប័នមានសមត្ថកិច្ចណាមួយប្រគល់ឱ្យយើងគឺយើងបានប្រកាសក្នុងឯកសាររួចហើយ ហើយមិនចាំបាច់បញ្ជាក់ពីប្រភពហិរញ្ញប្បទានទៀតផង ។

៦៥- កា​រប្រកាសមានផលប្រយោជន៍ជាងការមិនប្រកាស ។ តម្លៃយើងអាចប៉ាន់ស្មានបាន ។ បើយើងមិនប្រកាសគឺមិនអាចយកមកធ្វើជាសំអាងសម្រាប់ការពង្រីកទុនទៅថ្ងៃក្រោយបានទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login