ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤១- បើឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់សាមីខ្លួន និងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតម្កល់ទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ មានខ្លឹមសារខុសគ្នា តើឯកសារណាមួយដែលលក្ខណៈផ្លូវការជាង ?
៤២- ក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់ឱ្យក្រុមជនបង្គោលធ្វើរបាយការណ៍ទៀងទាត់របស់ខ្លួនផ្ញើមកអង្គភាពប្រឆាំងអំពើពុករលួយ តើត្រូវធ្វើក្នុងរយៈពេលទៀងទាត់ណាមួយ ?
៤៣- ឈ្មោះក្រុមហ៊ុនកំពុងតែរត់ច្បាប់ ប៉ុន្តែមិនទាន់កាលកំណត់ប្រកាសដំបូង តើអាចប្រកាសលើកដំបូងបានដែរឬទេ ?
៤៤- បើជាសមាជិករាជរដ្ឋាភិបាលផង និងរដ្ឋសភាផង តើត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅកន្លែងណាមួយ ?
៤៥- តើបុគ្គលមួយមានលុយពិតប្រាកដត្រឹមតែ ៤០ម៉ឺនដុល្លារ អាចប្រកាសថាមាន ២លានដុល្លារបានដែរឬទេ ? ហើយបើអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា មានការប្រកាសខុសពីការពិត តើបុគ្គលនោះមានទោសដែរឬទេ ?
ចម្លើយ
៤១- អង្គភាពប្រឆាំងអំពើពុករលួយ រក្សានូវឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងលក្ខខណ្ឌត្រឹមត្រូវ និងមានសុវត្ថិភាព ។ ឯកសារនេះត្រូវធានាបាននូវការសម្ងាត់ខ្ពស់បំផុត ។ បើមានករណីខុសខ្លឹមសារគ្នាដូចខាងលើ ឯកសារដែលតម្កល់ទុកនៅអង្គភាពប្រឆាំងអំពើពុករលួយជាឯកសារ ដែលមានលក្ខណៈផ្លូវការអាទិភាពជាង ។
៤២- ក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់ឱ្យក្រុមជនបង្គោលធ្វើរបាយការណ៍ទៀងទាត់របស់ខ្លួនផ្ញើមកអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើក្នុងរយៈពេល ៣ខែ ឬ៦ខែម្តង ។
៤៣- ការប្រកាសនេះជាការប្រកាសរបស់សាមីខ្លួនផ្ទាល់។ បើក្រុមហ៊ុននោះដឹកនាំដោយសាមីជនត្រូវប្រកាស ព្រោះយើងមានពាក្យស្នើសុំ ។
៤៤- អ្នកប្រកាសត្រូវធ្វើនៅខាងរាជរដ្ឋាភិបាល ព្រោះសមាជិករាជរដ្ឋាភិបាលមានលក្ខខណ្ឌតឹងរឹង និងមានវិសមិតភាពការងារច្រើនជាងសមាជិករដ្ឋសភា ។
៤៥- ការប្រកាសទ្រព្យសម្បត្តិ និងបំណុលមិនត្រឹមត្រូវជាបទល្មើសមួយដែលមានចែងនៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងដែលអាចទទួលទោសពី១ខែ ទៅ១ឆ្នាំ និងមានវិន័យជាប្រាក់ទៀតផង។ បើប្រកាស២លាន ជាក់ស្តែងមានតែ៨០ម៉ឺន មានន័យថាបុគ្គលនោះប្រកាសមិនត្រឹមត្រូវ។ ទ្រព្យសម្បត្តិមិនត្រូវថយមិនត្រូវយកមកពិចារណាទេ តែបើកើនឡើងទើបជាបុព្វហេតុនៃការស៊ើបអង្កេត ។