ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥៦- មុនការលាលែងពីតំណែង ៣០ថ្ងៃ តើត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
៥៧- តើទ្រព្យសម្បត្តិជាដីធ្លីដែលមានតែឈ្មោះអ្នកដទៃគ្មានឈ្មោះយើង តែមានចំណែកលុយរបស់យើងដែរ តម្រូវឱ្យប្រកាសដែរឬទេ ?
៥៨- តើប្រធាននាយកដ្ឋាន ឬអគ្គនាយករង នៃសហគ្រាសសាធារណៈ ដែលតែងតាំងដោយសេចក្តីសម្រេចរបស់អគ្គនាយកនៃសហគ្រាសសាធារណៈនោះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
៥៩- នៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចធ្វើតាមទម្រង់អេឡិចត្រូនិក ។ តើយើងអាចប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមទម្រង់អេឡិចត្រូនិកបានដែរឬទេ ?
៦០- តើប្រធាន ឬសមាជិកនៃក្រុមជនបង្គោលអាចធ្វើជាប្រធាន ឬសមាជិកនៃគណៈកម្មការដេញថ្លៃបានដែរឬទេ ?
ចម្លើយ
៥៦- យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវប្រកាស ៣០ថ្ងៃ យ៉ាងយូវមុនការលាលែងពីតំណែង ឬ៣០ថ្ងៃយ៉ាងយូរក្រោយពីការបញ្ឈប់ពីតំណែង ។
៥៧- ការប្រកាសទ្រព្យសម្បត្តិ និងបំណុលអនុវត្តតែលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់សាមីជនតែប៉ុណ្ណោះ បើមានតែឈ្មោះអ្នកដទៃ គឺមិនមានការប្រកាសឈ្មោះយើងទេ ហើយបើពីរឆ្នាំក្រោយអាចយកមកដាក់ក្នុងប្រកាសបាន បើមានឈ្មោះយើងវិញ ។
៥៨- ប្រធាននាយកដ្ឋាន ឬអគ្គនាយកនៃសហគ្រាសសាធារណៈដែលទទួលបៀវត្ស និងមានបុព្វសិទ្ធិខាងលើនេះត្រូវជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ។
៥៩- ក្នុងដំណាក់ដំបូងនេះ ការអនុវត្តតាមទម្រង់អេឡិចត្រូនិក គឺមិនទាន់មានដំណើរការអនុវត្តនៅឡើយទេ ។ យើងអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយធ្វើជាលិខិតពីរច្បាប់ដាច់ដោយឡែកពីគ្នា តែមានខ្លឹមសារដូចគ្នា ដែលមួយច្បាប់រក្សាទុកនៅសាមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ ។
៦០- បើជាប្រធាន ឬសមាជិកនៃក្រុមជនបង្គោលមិនអាចជាប្រធាន ឬសមាជិកនៃគណ:កម្មការដេញថ្លៃបានទេ បុគ្គលនេះអាចបំពេញតួនាទីតែមួយកន្លែង បើបម្រើការងារទាំងពីរកន្លែងនៅឱ្យមានទំនាស់ផលប្រយោជន៍ ឬវិសមិតភាពការងារ ។