ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥១- នៅពេលត្រូវការឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សាមីខ្លួន តើអាចសុំថតចម្លងឯកសារនេះពីអង្គភាពប្រឆាំងអំពើពុករលួយបានដែរឬទេ ?
៥២- តើទាំងក្រុមជនបង្គោល និងទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាចធ្វើការស៊ើបអង្កេតរាល់ការដេញថ្លៃដែរឬទេ ?
៥៣- តើប្រាក់បំណាច់ប្រឆាំងអំពើពុករលួយពិតជាផ្តល់ជូនក្នុងកម្រិតខ្ពស់មែនដែរឬទេ ?
៥៤- តើក្រមជនបង្គោលអាចទទួលប្រាក់រង្វាន់នៃការប្រឆាំងអំពើពុករលួយបានដែរឬទេ ?
៥៥- តើអ្នកដែលមិនជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវអនុវត្តច្បាប់ស្តីពីការប្រឆាំងពុករលួយដែរឬទេ?
ចម្លើយ
៥១- សាមីខ្លួនអាចអនុញ្ញាតឱ្យថតចម្លងឯកសារនេះដោយខ្លួនឯងផ្ទាល់ នៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយដោយមន្ត្រីអង្គភាពជាអ្នកឃ្លាំមើល និងមិនអនុញ្ញាតឱ្យថតចម្លងនៅខាងក្រៅទេ ។
៥២- ក្រុមជនបង្គោលមានភារកិច្ចបង្ការ ទប់ស្កាត់ រាល់សកម្មភាពមិនប្រក្រតីក្នុងការងារដេញថ្លៃ ។ បើមានករណីដេញថ្លៃមិនត្រឹមត្រូវក្រុមជនបង្គោលនេះ អាចផ្តល់ព័ត៌មាននេះជូនមកអង្គភាពប្រឆាំងអំពើពុករលួយដើម្បីមានវិធានការបន្ត។
៥៣- ប្រាក់បំណាច់នេះ បើយោងតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការគ្រប់គ្រង និងចាត់ចែងថវិការបស់ស្ថាប័នប្រឆាំងអំពើពុករលួយ សម្តេចនាយករដ្ឋមន្ត្រីនឹងពិនិត្យ និងសម្រេច តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីមានស្នើសុំពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។
៥៤- ប្រាក់រង្វាន់នឹងផ្តល់ជូនអ្នកចូលរួមការប្រឆាំងអំពើពុករលួយ និងអ្នកសហការ អ្នកផ្តល់ព័ត៌មាននិងប្រភពទាំងឡាយ។ ក្នុងន័យនេះក្រុមជនបង្គោលក៏អាចទទួលប្រាក់នេះបានដែរ ។
៥៥- តាមគោលការណ៍នៃការអនុវត្តជាសកលនៃច្បាប់ ទោះបីជាបុគ្គលណាក៏ដោយ អ្នកដែលមិនជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលក៏ដោយត្រូវអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដូចគ្នា ។