ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤៦- តើអ្វីដែលចែងក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយផង និងមានចែងក្នុងក្រមព្រហ្មទណ្ឌផង តើមួយណាមានអាទិភាពខ្ពស់ជាង ?
៤៧- បើលុយជារបស់ប្រពន្ធទាំងអស់ តែពេលធ្វើប្លង់ដីមានឈ្មោះប្ដីដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តើត្រូវប្រកាសដែរឬទេ ?
៤៨- ប្រកាសបាន៣ខែរួច ហើយ៧ខែក្រោយ គាត់គាស់បានកំណប់ តើត្រូវប្រកាសដែរឬទេ ?
៤៩- តើទីប្រឹក្សាដែលតែងតាំងចាប់ពីអនុក្រឹត្យឡើង ហើយអស់អាណត្តិការងារមុនការប្រកាសទ្រព្យសម្បត្តិ និងបំណុល តម្រូវឱ្យប្រកាសប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែរឬទេ ?
៥០- តើមន្រ្តីដែលលាលែងពីតំណែងទៅចូលរួមឃោសនាការបោះឆ្នោត ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
ចម្លើយ
៤៦- ក្រមព្រហ្មទណ្ឌជាច្បាប់គោល ។ តែបើពាក់ព័ន្ធនឹងអំពើពុករលួយ ច្បាប់ស្តីពីការប្រឆាំងពុករលួយមានអាទិភាពជាងក្រមព្រហ្មទណ្ឌ ព្រោះច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយជាច្បាប់ព្រហ្មទណ្ឌ ពិសេសដែលមានអាទិភាពជាងច្បាប់ព្រហ្មទណ្ឌធម្មតា ។
៤៧- ករណីប្ដីជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្ដីត្រូវប្រកាស ព្រោះមានឈ្មោះរបស់ប្ដី ។ បើប្ដីមិនប្រកាសមិនត្រឹមត្រូវទេ ទោះបីលុយជារបស់ប្រពន្ធក៏ដោយ ។
៤៨- សាមីជនត្រូវប្រកាសនៅលើកទី២ ដោយបញ្ជាក់ប្រភពថាបានមកពីការគាស់កំណប់ ដែលមានការដឹងឮគ្រប់គ្រាន់ពីសាក្សី ។
៤៩- បើការបញ្ចប់អាណត្តិនោះ មិនស្ថិតក្នុងការកំណត់របស់ច្បាប់ទេ បុគ្គលនោះមិនតម្រូវឱ្យប្រកាស ទ្រព្យសម្បត្តិ និងបំណុល ។ ឧទាហរណ៍ បុគ្គលម្នាក់ដែលនឹងត្រូវចូលនិវត្តនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩១១ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះការឈប់ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១១ ។
៥០- មន្ត្រីនោះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះច្បាប់តម្រូវឱ្យប្រកាសយ៉ាងយូរក្រោយ០ថ្ងៃ ក្រោយពេលចូលកាន់មុខតំណែង និងយ៉ាងយូរ ៣០ថ្ងៃ មុន ឬក្រោយការចាកចេញពីមុខតំណែង ។