« ជឿថា ខ្មែរអាចធ្វើបាន » ព្រោះ៖
- ជាចំណងសាមគ្គី ការព្រួតដៃគ្នាជាកម្លាំងឬជាធ្លុងមួយដើម្បីកសាងសមិទ្ធិផលនានាដែលមានប្រយោជន៍ដល់សង្គមជាតិទាំងមូល ដោយសេចក្តីជឿជាក់ ប្តេជ្ញាចិត្តថានិងសម្រេចបំណងទាល់តែបានសម្រេចជោគជ័យ
- ខ្មែរជួយខ្មែរ ការព្រមព្រៀងគ្នា ដំណើរស្រុះគ្នា ឯកឆន្ទៈក្នុងការធ្វើអ្វីមួយឲ្យសម្រេច
- ការយោគយល់គ្នាទៅវិញទៅមក ស្មោះត្រង់ សេចក្តីជឿជាក់មនុស្សធម៌ ភាតរភាពសមភាព
- សណ្តោសប្រណី អធ្យាស្រ័យ សុទិដ្ធិនិយម គិតប្រយោជន៍រួមជាតិ
- មាគ៌ាឈានទៅរកការអភិវឌ្ឍសង្គមនិងប្រទេសជាតិ
- កាលណាខ្មែរចេះសាមគ្គីគ្នា នោះការងារអ្វីកក៏សម្រេចបានជោគជ័យបានដែរ
- ការរួបរួមគ្នាជាកត្តាឆ្ពោះទៅរកភាពខ្ពង់ខ្ពស់ ប្រសើរថ្លៃថ្លា និងជ័យជំនះ
- ការពង្រឹងកិច្ចសហការប្រតិបត្តិការ ជាដើមនៃសន្តិភាពពនិងការអភិវឌ្ឍ
- ឈរលើគោលការណ៍តែមួយដោយមិនប្រកាន់ពូជសាសន៍ វណ្ណៈ ឋានៈ តួនាទី សាសនា ជាតិសាសន៍ ពណ៌សម្បុរ ភេទ
- ស្នេហាជាតិ និងហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីមាតុប្រទេស
- សាមគ្គីជាកម្លាំង សីលធម៌ សុឆន្ទៈ ឧត្តមគតិ
- គេមានជំនឿថា ខ្មែរខ្លាំង ខ្មែរអាចធ្វើបាន ដើម្បីស្ថេរភាព សន្តិភាព
- ពូជខ្មែរជាអ្នកកសាងអង្គរ វប្បធម៌ អរិយធម៌ដ៏ខ្ពង់ខ្ពស់ល្អលើគេមានទាំងប្រប្រាសាទចម្លាក់គ្រប់ប្រភេទ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ... ។