Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សន្តុដ្ឋី ច សេចក្តី​សន្ដោស​ត្រេកអរ​ចំពោះ​របស់​ដែលមាន ។​ នេះ​បាន​ដល់​សភា​ពនៃ​ចិត្ត​ដែល​ត្រេកអរ ទៅតាម​មាន​តាម​បាន គឺ​ទៅ​តាម​សមត្ថភាពនិង​លទ្ធភាព​របស់​ខ្លួន​ដែលមាន ។ ព្រះពុទ្ធ​បាន​បង្រៀន​មនុស្សឱ្យ​​ចេះខិតខំ​ប្រឹង​ប្រែង​ព្យាយាម​បំពេញ​ការងារ​ឱ្យ​យ៉ាង​អស់ពី​សមត្ថភាពនិង​សក្តានុពល​របស់​ខ្លួន ប៉ុន្តែ ការ​ដែល​បាន​សម្រេច​សមតាម​បំណង​ប៉ុណ្ណា ក៏​តោង​ចេះ​ឱ្យ​តម្លៃនិងពេញ ចិត្ត​របស់​ទាំងនោះ ព្រោះថា​ក្នុង​លោក​នេះ ប្រសិនបើមនុស្ស​ប្រាថ្នា​អ្វី​បាន​ហ្នឹង​នោះពិភពលោក​មុខជា​មិន​បាន​គង់វង្ស​មក​ដល់​ថ្ងៃ​នេះទេ ។ ម្យ៉ាង​សោត​រឿង​ពិត​ក្នុង​លោកតែងតែ​មាន​ការ​មិន​ស​ម​បំណង​ជារឿយៗ ហេតុនេះ ដើម្បី​រស់នៅ​ដោយ​ចុះសម្រុង​និង​មានក្តី​សុខ​នោះ គឺ​ត្រូវ​ចេះ​ទទួលស្គាល់​ការពិត និងស្កប់ស្កល់​ចំពោះ​អ្វី​ដែល​បានមក​ពី​ការខិតខំ​របស់​ខួ​ន ។ បុគ្គល​ដែល​មាន​សន្ដាន​ចិត្ត​សន្ដោស រមែង​មិន​ភ្លើតភ្លើន លោភលន់ ភ្លេចខ្លួន រហូត​មើលងាយ ឬ​ច្រណែន​នឹង​អ្នក​ដទៃ នៅពេល​ដែល​ខ្លួន​មាន​លាភ​ យសសក្តិ ទ្រព្យសម្បត្តិ​ក្តី ឬ​ធ្លាក់​ខ្លួន​ក្រ​ខ្សត់បាត់​យសសក្តិ​ក្តី ។ ដូច្នេះ​ ការ ព្យាយាម​អប់រំ​ចិត្ត​ខ្លួន​ឱ្យបាន​ជា​ចិត្ត​សន្ដោស​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login