2020-02-25 10:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កតញ្ញូតា ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន ។ បុគ្គលបែបនេះឈ្មោះថា កតញ្ញូបុគ្គល ។ បុគ្គលកតញ្ញូដែលបានតបស្នងសងឧបការគុណគេវិញឈ្មោះថា កតញ្ញូកតវេទីបុគ្គល ។ ឯបុគ្គលដែលបានធ្វើឧបការគុណ គឺសេចក្តីល្អគ្រប់យ៉ាងដល់អ្នកដទៃឈ្មោះថា បុព្វការី ។ មាតាបិតា ជាបុព្វការីរបស់កូន ព្រោះលោកបានបង្កើត ព្រោះលោកបានបង្ហាត់បង្រៀនបុត្រ ។ ព្រះសម្មាសម្ពុទ្ធ ជាបុព្វការីរបស់ពុទ្ធបរិស័ទនិងមនុស្ស សត្វទាំងឡាយ ព្រោះព្រះអង្គបានព្យាយាមរកឃើញនូវមាគ៌ារំដោះទុក្ខ គឺអដ្ឋង្គិកមគ្គ ដើម្បីមនុស្ស សត្វ ទេព្តាទាំងអស់ ៘ បើមិនមានបុព្វការីជនមានមាតាបិតាជាដើមទេនោះ សង្គមមនុស្សក៏មិនអាចស្ថិតស្ថេររីកចម្រើនបានឡើយ តោងប្រយត្នបុគ្គលខ្លះដឹងថាយើងជាមនុស្សមិនបំភ្លេចគុណនិងតែងតបស្នងសងគុណគេវិញជាប្រក្រតីនោះ ក៏បានឆ្លៀតឱកាសបង្កហេតុ ហើយ ធ្វើជាមកជួយយកអាសាយើង ដើម្បីឱ្យយើងជំពាក់គុណគេ (ទើបគេឱ្យយើង ធ្វើអ្វីម្យ៉ាងដែលនាំមកនូវផលអាក្រក់ណាមួយ) ។ ដូច្នេះ ការខិតខំកសាងខ្លួនឱ្យបានជា កតញ្ញូកតវេទីបុគ្គលផង ទាំងបុព្វការីបុគ្គលផង ជាមង្គលដ៏ឧត្តម ។