ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កាលេន ធម្មស្សវនំ កិរិយាស្តាប់នូវធម៌តាមកាល ។ ធម៌ ជាផែនទីសម្រាប់ស្វែងរកកំណប់ គឺផលប្រយោជន៍និងក្តីសុខក្នុងជីវិត ។ ប្រការនេះបានដល់ការខិតខំឆ្លៀតពេលដ៏មមាញឹកនៃជីវិតប្រចាំថ្ងៃ ទៅស្តាប់ព្រះធម៌យ៉ាងហោចណាស់មួយអាទិត្យបានម្តង ព្រោះថាធម៌គឺជាគុណជាតិបំភ្លឺបង្ហាញប្រាប់ឱ្យស្គាល់ខុស ស្គាល់ត្រូវ គុណទោស ល្អអាក្រក់ បុណ្យបាបយ៉ាងសត្យានុម័ត ដែលអាចយកទៅប្រព្រឹត្តបានសេចក្តីសុខខ្លួនឯងនិងសង្គមជាតិ (ចំពោះទស្សនៈដែលថា ចាំដល់ចាស់ ឬពេលចូលនិវត្តន៍ពីការងារ សឹមស្តាប់ធម៌នោះ ជាទស្សនៈមិនត្រឹមត្រូវឡើយ) ។ ដរាបណាមានអ្នកប្រព្រឹត្តប្រតិបត្តិធម៌ គឺសេចក្តីល្អកាន់តែច្រើន ដរាបនោះសង្គមជាតិនិងពិភពលោកកាន់តែរីកចម្រើននិងសុខសាន្ត ។ ដូច្នេះ ការព្យាយាមស្តាប់ធម៌តាមកាល ជាមង្គលដ៏ឧត្តម ។