Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៣១- ការទិញឡានមួយជាមួយប្រពន្ធ តែដាក់ឈ្មោះខ្ញុំ តើត្រូវប្រកាសដែរឬទេ ?

១៣២- ចំពោះនាយទាហានទៅរៀននៅក្រៅប្រទេសយូរឆ្នាំ តើអាចមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលបានឬទេ ?

១៣៣- ទឹកប្រាក់ដែលបងប្អូនផ្ញើពីក្រៅប្រទេស តើប្រកាសឬយ៉ាងណា ?

១៣៤- ការប្រកាសទ្រព្យសម្បត្តិជាអចលនវត្ថុ (ដី) ដែលជាទ្រព្យរួមប្ដី ប្រពន្ធ តើត្រូវប្រកាសទ្រព្យសម្បត្តិផ្ទាល់ខ្លួននេះដោយរបៀបណា ?

១៣៥- ទ្រព្យសម្បត្តិរបស់ប្រពន្ធ តើប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលឬទេ ?

ចម្លើយ

១៣១- បើមានឈ្មោះយើងផ្ទាល់ ទោះសម្បត្តិនោះជាសម្បត្តិរួមក៏ដោយត្រូវប្រកាសទ្រព្យសម្បត្តិ ។ ករណីនេះយើងត្រូវប្រកាសពីឡាននេះ ពីព្រោះមានឈ្មោះយើង ។

១៣២- គាត់ត្រូវប្រកាស ដោយមានជំនួយពីក្រុមជនបង្គោល ។ ប្រសិនបើគាត់ប្រកាសនេះវាមានប្រយោជន៍សម្រាប់គាត់ ។ ជនបង្គោលត្រូវផ្តល់ការយកចិត្តទុកដាក់ដល់អ្នករៀននៅក្រៅទាំងនេះ ។

១៣៣- ទឹកប្រាក់នេះត្រូវប្រកាស ដោយបញ្ជាក់ថាលុយនេះត្រូវបានបងប្អូនជាអ្នកផ្ញើជូន។ មិនប្រកាស យើងមិនអាចយកមកសំអាងសម្រាប់ការចំណាយផ្សេងៗបានទេ ។

១៣៤- ទោះជាសហកម្មសិទ្ធិករនោះជាប្តី ឬប្រពន្ធ សាច់ញាតិ មិត្តភក្ត្រ ឬអ្នកដទៃក៏ដោយ ក៏តម្រូវឱ្យប្រកាសពីអចលនវត្ថុនោះ និងបញ្ជាក់ឈ្មោះសហកម្មសិទ្ធិករឱ្យបានច្បាស់លាស់ ។

១៣៥- ទ្រព្យសម្បត្តិដែលជារបស់ប្រពន្ធមិនតម្រូវឱ្យប្រកាសទេ លើលែងតែទ្រព្យសម្បត្តិដែលជាអចលនទ្រព្យ ដីធ្លី និងផ្ទះសំបែងដែលមានឈ្មោះរបស់យើង (សហកម្មសិទ្ធិករ) ដែលជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login