Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១២១- ក្នុងករណីដែលញាតិសន្តាននៅបរទេសតាំងឱ្យឈរឈ្មោះទិញដី ឬផ្ទះ តើការប្រកាសទ្រព្យសម្បត្តិត្រូវធ្វើដូចម្តេច ?

១២២- តើទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចវាយកុំព្យូទ័រឡើងវិញបានឬទេ ?

១២៣- តើយើងអាចផ្តិតមេដៃនៅគ្រប់ទំព័រទាំងអស់នៃខ្លឹមសារខាងក្នុងនៃទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុលបានដែរឬទេ ?

១២៤- នាឡិកាមួយគ្រឿងមានតម្លៃតែ ៣,២លានរៀល តើត្រូវប្រកាសដែរឬទេ ?

១២៥- តើមន្ត្រីរាជការក្រសួងពាណិជ្ជកម្មអាចប្រកបមុខរបរជាលក្ខណៈពាណិជ្ជកម្ម ឬលក់ចាប់ហួយបានដែរឬទេ ?

ចម្លើយ

១២១- ក្នុងករណីនេះតម្រូវឱ្យបុគ្គលដែលបានឈរឈ្មោះនោះត្រូវប្រកាស ហើយគ្រាន់តែធ្វើការបញ្ជាក់ពីប្រភពថាបានមកពីញាតិសន្តានដែលផ្តល់លុយឱ្យបុគ្គលនោះទិញជំនួស និងឈរឈ្មោះឱ្យ ។

១២២- សាមីខ្លួនអាចវាយជាកុំព្យូទ័រនូវឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តែត្រូវធានាឱ្យបាននូវទម្រង់ និងខ្លឹមសារដើមដែលផ្តល់ជូនដោយអង្គភាពប្រឆាំងអំពើពុករលួយ ។

១២៣- បុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចផ្តិតមេដៃបាននៅគ្រប់ទំព័រនៃឯកសារខាងក្នុង ដើម្បីធានាឱ្យបាននូវការទុកចិត្ត និងសិទ្ធិសេរីភាពរបស់បុគ្គល ។

១២៤- មិនថាឡើយនាឡិកាមួយគ្រឿងតម្លៃ ៣,២ លានរៀល បើនាឡិកាមួយគ្រឿងនេះមានតម្លៃមិនគ្រប់ ៤លានរៀល មិនតម្រូវឱ្យប្រកាសទេ ។

១២៥- គ្រូពេទ្យអាចបើកគ្លីនិកឯកជនផ្ទាល់ខ្លួនបាន ។ គ្រូបង្រៀនអាចបើកសាលាឯកជន ។ មន្ត្រីរាជការនៃក្រសួងកសិកម្មអាចធ្វើស្រែចម្ការ និងមុខរបរកសិកម្មដទៃទៀត ។ មន្ត្រីគយមានវិសមិតភាពចំពោះសេវាកម្មនីហរ័ណ អាហរ័ណ ។ ដូច្នេះក្រុមជនបង្គោលនៃក្រសួងពាណិជ្ជកម្ម នឹងកំណត់ថាមុខរបរអ្វីខ្លះ ដែលមន្ត្រីរាជការនៃក្រសួងរបស់ខ្លួនធ្វើបាន ឬមិនអាចធ្វើបាន និងធានាបានថាមុខរបរទាំងនោះមិនមានទំនាស់ផលប្រយោជន៍ ជាមួយនឹងការបំពេញមុខងារជាមន្ត្រីរាជការ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login