ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១២៦- ដី និងផ្ទះទិញនៅឆ្នាំ ១៩៩៧ ក្នុងតម្លៃ ៧តម្លឹង ហើយនៅឆ្នាំ២០០៥ ត្រូវបានជួសជុលឡើងវិញអស់តម្លៃ ១៥ម៉ឺនដុល្លា តើត្រូវប្រកាសតម្លៃយ៉ាងដូចម្តេច ?
១២៧- តើអ្នកសូកនៃបទល្មើសពុករលួយដែលអ្នករាយការណ៍ជូនអង្គភាពប្រឆាំងអំពើពុករលួយអាចទទួលបានការលើកលែងទោសដែរឬទេ ?
១២៨- តើប្រជាពលរដ្ឋអាចមានភារកិច្ចប្រឆាំងអំពើពុករលួយដែរឬទេ ?
១២៩- ការងារគួកជេរដីមានទំនាស់ផលប្រយោជន៍ទៅនឹងមុខងារមន្ត្រីរាជការដែរឬទេ ?
១៣០- យោធិនដែលជាប់ដៃនៅសមរភូមិ ដូចករណីកងពលធំអន្តរាគមន៍លេខ៣ សព្វថ្ងៃជាប់រវល់នៅសមរភូមិមុខ តើអាចពន្យារពេលប្រកាសទ្រព្យសម្បត្តិ និងបំណុលបានដែរឬទេ ?
ចម្លើយ
១២៦- ដី និងផ្ទះទិញនៅឆ្នាំ ១៩៩៧ ក្នុងតម្លៃ ៧តម្លឹង ហើយនៅឆ្នាំ២០០៥ ត្រូវបានជួសជុលឡើងវិញអស់តម្លៃ ១៥ម៉ឺនដុល្លា ចំពោះតម្លៃត្រូវរាយការណ៍តាមការជាក់ស្តែងដែលបានរៀបរាប់ខាងលើ ។
១២៧- បើបុគ្គលនោះមិនព្រមផ្ដល់សំណូក តែផ្ដល់ការសហការជាមុនប្រឆាំងអំពើពុករលួយមកអង្គភាពប្រឆាំងអំពើពុករលួយ បុគ្គលនោះនឹងទទួលបានការធានាសុវត្ថិភាព និងមិនត្រូវបានចោទប្រកាន់ពីបទល្មើសពុករលួយនោះទេ ។ ផ្ទុយទៅវិញបើបុគ្គលនោះបានសូករួចទៅហើយនោះ ច្បាប់តម្រូវឱ្យទទួលទោស និងមិនអាចលើកលែងទោសបានទេ ។
១២៨- បុគ្គលគ្រប់រូបមានសិទ្ធិចូលរួមលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ។ អង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការការពារសុវត្ថិភាពផ្ទាល់ខ្លួនចំពោះប្រភពដែលបានសហការ និងផ្តល់ព័ត៌មានស្តីពីសកម្មភាពពាក់ព័ន្ធទៅនឹងអំពើពុករលួយ ។
១២៩- ចំណូលគួកជេរដី និងផ្ទះ ជាចំណូលស្របច្បាប់ តែការបំពេញការងារគូកជេរនេះមិនត្រូវធ្វើយ៉ាងណាពាក់ព័ន្ធនឹងបទល្មើសជំនួញឥទ្ធិពលអកម្ម ។
១៣០- ច្បាប់តម្រូវឱ្យបុគ្គលគ្រប់រូបគោរព និងអនុវត្ត។ មិនអនុវត្តតែបុគ្គលនេះ លើកលែងបុគ្គលនោះទេ។ បើផ្តល់ការពន្យារពេលជូនយោធិននៃកងពលធំនេះ ក្រសួង ស្ថាប័នផ្សេងៗទៀត និងទាមទារនូវការអនុគ្រោះដូចគ្នានេះដែរ។ អង្គភាពប្រឆាំងអំពើពុករលួយយោគយល់ចំពោះបុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងឡាយណាដែលជួបប្រទះនូវការយឺតយ៉ាវ ដែលបណ្តាលមកពីការដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ការផ្ញើ ។