នយោបាយបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាពនៅកម្ពុជា ៖
កិច្ចចរចាររវាងលោក ហ៊ុន សែន និងក្រុមខ្មែរត្រីភាគី ៖
- ខែវិច្ឆិកា ១៩៨៤ ប្រទេសបារាំងរៀបចំគម្រោងជួបរវាងសម្តេច នរោត្តម សីហនុ និងតំនាងសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ។
- ឆ្នាំ ១៩៨៥ សភាពការណ៍នយោបាយនៅអាស៊ីអនុគ្រោះដល់ការចរចារសន្តិភាពនៅកម្ពុជា ។
- ឆ្នាំ ១៩៨៧ ការជួបកំពូលរវាងអាមេរិក និងសូវៀតធ្វើឱ្យសភាពការណ៍នៅកម្ពុជាធូរស្រាល ។
- ឆ្នាំ ១៩៨៧ សម្តេចព្រះបាទ នរោត្តម សីហនុ លាចេញពីប្រធានត្រីភាគី ។
- ខែកក្កដា ១៩៨៧ ទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី នៅវៀតណាមពិភាក្សាលើរូបមន្តនៃការជួបគ្នារវាងគូវិវាទខ្មែរទាំងអស់ជាពីរដំណាក់កាលគឺ ៖
- ការជួបគ្នារវាងបណ្តាភាគីខ្មែរបដិបក្ខទាំងពីរ
- ការជួបគ្នារវាងបណ្តាភាគីខ្មែរបដិបក្ខទាំងពីរនិងប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយនយោបាយនៅកម្ពុជា ។
- ខែសីហា និងតុលា ១៩៨៧ រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមាននិតកម្ពុជា ដាក់សំណើរសន្តិភាពនិងបង្រួបបង្រួមជាតិទៅភាគីសម្តេច នរោត្តម សីហនុ
- ២ ធ្នូ ១៩៨៧ ជួបលើកទី១ រវាងសម្តេចនរោត្តម សីហនុ និងលោក ហ៊ុនសែន
- ថ្ងៃទី ២១ដល់២២ ខែមករា ឆ្នាំ ១៩៨៨ ជំនួបលើកទី២ រវាងសម្តេចនរោត្តម សីហនុ និងលោក ហ៊ុនសែន នៅប្រទេសបារាំង ។
- ជំនួបលើកទី៣ នៅសហរដ្ឋអាមេរិក សម្តេច នរោត្តមសីហនុ បានលុបចោល ។
- វេទិការ សម្តេច នរោត្តម សីហនុ និងលោក ហ៊ុន សែននៅទីក្រុងប៉ារីស ហ្សាកាតា និងប៉ាោតាយ៉ា ដើម្បីដោះស្រាយ បញ្ហា នយោបាយនៅកម្ពុជា ។
- ថ្ងៃទី ២១ ដល់ ២២ ខែមករា ឆ្នាំ ១៩៨៨ ជំនួបលើកទី២ ។
កិច្ចចរចារក្រុងប៉ារីស ២៣ តុលា ១៩៩១
- ថ្ងៃទី ២៦ កញ្ញា ១៩៨៩ កងទ័ពវៀតណាមដកចេញពីកម្ពុជា
- កងទ័ពខ្មែរ និងកងទ័ពក្រុមអ្នកតស៊ូ ២ក្រុមកផ្សេងទៀតបានបន្តវាយកងទ័ពកម្ពូជាតទៅទៀត ។
- រដ្ឋាភិបាលកម្ពុជាខិតខំ និងមានការគាំទ្រពីមតិជាតិនិងអន្តរជាតិ ដើម្បីទប់ទល់កងទ័ពខ្មែរក្រហម និងកម្លាំងតស៊ូពីរក្រុមទៀត ។
- លោក សាឌី សាវេតស៊ីឡា (ថៃ) អាលីអាឡាតាស (ឥណ្ឌូនេស៊ី) ខិតខំរកដំណោះស្រាយបញ្ហានៅកម្ពុជា
- ថ្ងៃទី ៣០ កក្កដា ដល់ ៣០ សីហា ១៩៨៩ នៅទីក្រុង ប៉ារីស សហប្រធាន បានបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ។
- ថ្ងៃទី ១០ កញ្ញា ១៩៩០ សមាជិកទាំង១២រូប ដោយ ៦រូបមកពីភាគីរដ្ឋកម្ពុជា និង៦ រូបទៀតមកពីចលនាតស៊ូត្រីភាគី ។
- ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ប្រជុំលើកទី១ នៅបាងកកបារាំង ញូយ៉ក ហ្សាកាតា ប៉ាតាយ៉ា និងប៉េកាំងរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅកម្ពុជា ។
- ថ្ងៃទី ២៣ដល់២៤ ឧសភា ១៩៩៣ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បានប្រព្រឹត្តទៅជាដោយមានគណបក្ស២០ បានចូលរួម មានការរៀបចំដោយអ៊ុនតាក់ ។
នយោបាយឈ្នះៗរបស់សម្តេច ហ៊ុនសែន ៖
- ១៩៩៩ សមាហរណកម្មកងទ័ពខ្មែរក្រហម ជាមួយកងទ័ពរដ្ឋាភិបាល
- ១៩៩៩ មកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ។