Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-10 15:20

ពន្ធមានមុខងារសំខាន់៣ក្នុងសេដ្ឋកិច្ច ៖

ក- មុខងារហិរញ្ញវត្ថុរបស់ពន្ធដារ

  • ពន្ធដារបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រភពចំណូលរបស់ថវិការជាតិ ។
  • រដ្ឋាភិបាលយកចំណូលពន្ធទៅទ្រទ្រង់ដល់ការចំណាយសាធារណៈនានា ដូចជាសង់សាលារៀន សង់មន្ទីរពេទ្យ ធ្វើផ្លូវថ្នល់ ធ្វើស្ពាន ធ្វើសួនច្បារ ធ្វើកន្លែងកំសាន្ត ។ល។
  • ការប្រមូលពន្ធបានច្រើនធានានូវនិរន្តរភាពនៃការចំណាយរបស់រដ្ឋ ។

ខ- មុខងាររបស់សេដ្ឋកិច្ចរបស់ពន្ធដារ

  • ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរបស់រដ្ឋ ។
  • ពន្ធដារត្រូវបានគេចាត់ទុកថា ជាឧបករណ៍សម្រាប់ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយ ដើម្បីជាប្រយោជន៍រួមរបស់សង្គម ។
  • ពន្ធដារក៏បានដើរតួរនាទីសំខាន់ផងដែរក្នុងការពង្រឹងនឹងជំរុញការអភិឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ព្រោះថាពន្ធដារបានជះឥទ្ធិពលដល់ការផលិតនិងការប្រើប្រាស់នៅក្នុងខឿនសេដ្ឋកិច្ច ។
  • ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរដ្ឋ ។ ពន្ធត្រូវបានចាត់ទុកថាជាឧបករណ៍ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយដើម្បីជាប្រយោជន៍រួមដល់សង្គម ។ ពន្ធដារជះឥទ្ធិពលដល់សេដ្ឋកិច្ចពីរផ្នែកជាអាទិ៍ ៖
  • ផលិតកម្ម(production) ៖ ពន្ធដារការពារឧស្សាហ៍កម្មក្នុងស្រុក ។ ប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋខ្ពស់នោះចំណង់ ឬលទ្ធភាពនៃការវិនិយោគថយចុះ ក៍ប៉ុន្តែប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋថយចុះនោះចំណង់ឬលទ្ធភាពនៃការវិនិយោគកើនឡើងដែរ ។
  • ការប្រើប្រាស់ (Consumption) ៖ ពន្ធដារជះឥទ្ធិពលដល់បរិមាណប្រាក់ចំណូលរបស់បុគ្គលម្នាក់ ប្រសិនបើអត្រាពន្ធមានការប្រែប្រួល ។ ប្រព័ន្ធពន្ធដែលល្អ គឺប្រព័ន្ធពន្ធដែលធ្វើអោយគម្លាតរវាងអ្នកមាននឹងអ្នកក្រនៅជិតបំផុត ។ វត្ថុប្រើប្រាស់ចាំបាច់ខ្ពស់ដូចជាគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃកម្រត្រូវបានគិតពន្ធ ។

គ- មុខងារសង្គមរបស់ពន្ធដារ

  • ពន្ធដារក៍បានដើរតួរនាទីផងដែលក្នុងការជួយលើកម្ពស់សុខមាលភាពសង្គមជូនប្រជាពលរដ្ឋវិញទៅតាមលទ្ធភាពរបស់ប្រទេសនីមួយៗ ។
  • ពន្ធជំរុញអោយមានការអភិវឌ្ឍរដ្ឋបាលកណ្តាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ចំណូលពន្ធត្រូវបានចំណាយសម្រាប់ការសាងហេដ្ឋារចនាសម្ព័ន្ធសង្គម (ដូចជា សាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន វត្តអារាមទីធ្លាសាធារណៈ ...) ការពង្រឹងសន្តិសុខជាតិ ការបម្រើអោយវិស័យការពារជាតិ និងពង្រឹងប្រសិទ្ធភាពនៃសេវាសាធារណៈផ្សេងៗទៀត ។
  • ជាវិបាកពន្ធដារជំរុញការអភិវឌ្ឍរដ្ឋបាលកណ្តាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ បន្ថែមលើសពីនេះទៀតពន្ធដារការពារសុខភាពរបស់មនុស្សបានជាក់ស្តែងទំនិញដែលបានធ្វើអោយប៉ះពាល់ដល់សុខភាពមនុស្សដូចជា ស្រា បារី ត្រូវបានពន្ធច្រើនដែលធ្វើអោយប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ ។
  • សរុបមកពន្ធដារបានរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។ រដ្ឋាភិបាលប្រមូលពន្ធ ដើម្បីយកជាប្រាក់ចំណូលសម្រាប់ចំណាយលើការគ្រប់គ្រង់រដ្ឋ រួមទាំងសងបំណុលបរទេសផងដែរ ។
  • ពន្ធដារបានមកពីការបែងចែកប្រាក់ចំណូលរបស់អ្នកជាប់ពន្ធ ពោលគឺអ្នកមានចំណូលច្រើន ត្រូវបង់ពន្ធច្រើនចំណែកឯអ្នកមានចំណូលតិចត្រូវបង់ពន្ធតិច ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login