មុខទំនិញដែលមិនត្រូវបានអនុញ្ញាតជាបណ្តោះអាសន្នឱ្យដឹកជញ្ជូនក្រោមរបបគយឆ្លងកាត់គឺ ៖
- បណ្តាមុខទំនិញហាមឃាត់ដាច់ខាតក្នុងការនាំចេញនាំចូល តាមបញ្ញត្តិអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ។
- បណ្តាមុខទំនិញផ្សេងទៀត ដែលមានវេទយិតភាពខ្ពស់ និងអាចប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសាធារណៈ ដូចជា គ្រឿងសាស្ត្រាវុធ ជាតិផ្ទុះ សម្ភារៈបរិក្ខារយោធា គ្រឿងញៀន និងសារធាតុ ប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ។
- បណ្តាមុខទំនិញដែលត្រូវបានហាមឃាត់មិនឱ្យដឹកជញ្ជូនឆ្លងកាត់ ដោយកិច្ចព្រមព្រៀងអន្តរជាតិនានា ក៏ដូចជាធម្មនុញ្ញសហប្រជាជាតិ ដូចជាបណ្តាសត្វនិងរុក្ខជាតិព្រមទាំងបំណែកសត្វនិងរុក្ខជាតិ ដែលឈានទៅបាត់បង់ វត្ថុបុរាណ ឬសារធាតុនុយក្លេអ៊ែរជាដើម ។