ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តម្លៃគិតពន្ធគយលើទំនិញនាំចូល គឺជាតម្លៃចម្លងការ មានន័យថា ជាថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដលើទំនិញដែលបានលក់សម្រាប់នាំចេញមកកម្ពុជា ។ ការប្រកាសតម្លៃគិតពន្ធគយនៃទំនិញនាំចូល ត្រូវអនុលោមតាមបញ្ញត្តិមាត្រា១៨ចំណុច “ខ” នៃច្បាប់ស្តីពីគយនិងបញ្ញត្តិប្រកាសលេខ ៣៨៧ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់តម្លៃគិតពន្ធគយលើទំនិញនាំចូល ។ តម្លៃគិតពន្ធគយនៃទំនិញនាំចូលត្រូវប្រកាសជាប្រាក់រៀល (មាត្រា២៣នៃច្បាប់ស្តីពីគយ) ។