Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-10 15:07

ការធ្វើវិមជ្ឈការតម្លៃគិតពន្ធគយ មានគោលបំណងបង្កភាពងាយស្រួលបន្ថែមទៀតដល់ការនាំចេញ​ នាំចូលតាមរយៈការកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញពីគយ ។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៥ ការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ត្រូវបានធ្វើវិមជ្ឈការទៅបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានានៅតាមមាត់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែសាខាគយនិងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ ។ មានន័យថា រាល់ការនាំចូលតាមមាត់ច្រកនានាក្រៅពីកំពង់ផែអន្តរជាតិទាំងពីរខាងលើ ធុរជនអាចទៅផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅតាមអង្គភាពគយនិងរដ្ឋាករមូលដ្ឋានតែម្តង លើកលែងតែការនាំចូលមុខទំនិញមានហានិភ័យខ្ពស់មួយចំនួន ដូចជា មុខទំនិញប្រើរួច យានយន្តគ្រប់ប្រភេទ សម្ភារបរិក្ខារទូរគមនាគមន៍ ផលិតផលតេលសិលា និងបរិក្ខារល្បែងជាដើម ដែលជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅលើទីចាត់ការកណ្តាល (នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ) ។ អគរ បាននិងកំពុងពិនិត្យលទ្ធភាពនៃការធ្វើវិមជ្ឈការនេះ ឲ្យមានភាពគ្របដណ្ដប់ពេញលេញ នៅគ្រប់អង្គភាពគយនិងរដ្ឋាករមូលដ្ឋានទូទាំងប្រទេស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login