ករណីដែលធ្វើឲ្យមានការលើកលែងពន្ធមានដូចជា ៖
- ទំនិញសម្រាប់ប្រើប្រាស់ក្នុងគោលបំណងសិក្សាស្រាវជ្រាវ របស់ស្ថាប័នសិក្សា ឬស្ថាប័នផ្សេងៗទៀត
- ទំនិញដែលនាំចូលបណ្តោះអាសន្ន ហើយនាំចេញទៅវិញ ឬទំនិញនាំចេញជាបណ្តោះអាសន្នហើយនាំចូលមកវិញ ។
- ទំនិញដែលជាជំនួយមនុស្សធម៌របស់បរទេស ឬអង្គការអន្តរជាតិ សម្រាប់ប្រទេសកម្ពុជា ។
- ទំនិញនាំចូលដើម្បីកែច្នៃឲ្យបរទេសហើយនាំចេញទៅវិញ ។
- ទំនិញនាំចេញដើម្បីសងបំណុលឲ្យបរទេសរបស់រដ្ឋាភិបាល ។
- រាល់ករណីពិសេស អនុវត្តដោយឡែកចំពោះទំនិញនាំចេញ នាំចូល របស់សហគ្រាសវិនិយោគបរទេស ដែលស្ថិតនៅក្រោមការលើកលែងពន្ធរបស់ច្បាប់ស្តីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។
- កសិផលកែច្នៃ និងមិនទាន់កែច្នៃមួយចំនួន ។