Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១២១- តើអ្វីទៅជាតម្លៃគិតពន្ធគយលើទំនិញនាំចូល ?

១២២- តើពន្ធមានមុខងារអ្វីខ្លះនៅក្នុងសេដ្ឋកិច្ច ?

១២៣- តើអ្វីជាវិធានបញ្ជាក់ជាមុន ?

១២៤- តើការផ្គត់ផ្គង់ជាប់អាករសំដៅដល់អ្វីខ្លះ ?

១២៥- ចូរនិយាយពីនីតិវិធីក្នុងការគ្រប់គ្រងទំនិញក្នុងភណ្ឌាគារគយមានកំណត់ ។

ចម្លើយ

១២១- តម្លៃគិតពន្ធគយលើទំនិញនាំចូល គឺជាតម្លៃចម្លងការ មានន័យថា ជាថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដលើទំនិញដែលបានលក់សម្រាប់នាំចេញមកកម្ពុជា ។ ការប្រកាសតម្លៃគិតពន្ធគយនៃទំនិញនាំចូល ត្រូវអនុលោមតាមបញ្ញត្តិមាត្រា១៨ចំណុច  “ខ” នៃច្បាប់ស្តីពីគយនិងបញ្ញត្តិប្រកាសលេខ ៣៨៧ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់តម្លៃគិតពន្ធគយលើទំនិញនាំចូល ។ តម្លៃគិតពន្ធគយនៃទំនិញនាំចូលត្រូវប្រកាសជាប្រាក់រៀល (មាត្រា២៣នៃច្បាប់ស្តីពីគយ) ។

១២២- ពន្ធមានមុខងារសំខាន់៣ក្នុងសេដ្ឋកិច្ច ៖

ក- មុខងារហិរញ្ញវត្ថុរបស់ពន្ធដារ

  • ពន្ធដារបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រភពចំណូលរបស់ថវិការជាតិ ។
  • រដ្ឋាភិបាលយកចំណូលពន្ធទៅទ្រទ្រង់ដល់ការចំណាយសាធារណៈនានា ដូចជាសង់សាលារៀន សង់មន្ទីរពេទ្យ ធ្វើផ្លូវថ្នល់ ធ្វើស្ពាន ធ្វើសួនច្បារ ធ្វើកន្លែងកំសាន្ត ។ល។
  • ការប្រមូលពន្ធបានច្រើនធានានូវនិរន្តរភាពនៃការចំណាយរបស់រដ្ឋ ។

ខ- មុខងាររបស់សេដ្ឋកិច្ចរបស់ពន្ធដារ

  • ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរបស់រដ្ឋ ។
  • ពន្ធដារត្រូវបានគេចាត់ទុកថា ជាឧបករណ៍សម្រាប់ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយ ដើម្បីជាប្រយោជន៍រួមរបស់សង្គម ។
  • ពន្ធដារក៏បានដើរតួរនាទីសំខាន់ផងដែរក្នុងការពង្រឹងនឹងជំរុញការអភិឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ព្រោះថាពន្ធដារបានជះឥទ្ធិពលដល់ការផលិតនិងការប្រើប្រាស់នៅក្នុងខឿនសេដ្ឋកិច្ច ។
  • ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរដ្ឋ ។ ពន្ធត្រូវបានចាត់ទុកថាជាឧបករណ៍ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយដើម្បីជាប្រយោជន៍រួមដល់សង្គម ។ ពន្ធដារជះឥទ្ធិពលដល់សេដ្ឋកិច្ចពីរផ្នែកជាអាទិ៍ ៖
  • ផលិតកម្ម(production) ៖ ពន្ធដារការពារឧស្សាហ៍កម្មក្នុងស្រុក ។ ប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋខ្ពស់នោះចំណង់ ឬលទ្ធភាពនៃការវិនិយោគថយចុះ ក៍ប៉ុន្តែប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋថយចុះនោះចំណង់ឬលទ្ធភាពនៃការវិនិយោគកើនឡើងដែរ ។
  • ការប្រើប្រាស់ (Consumption) ៖ ពន្ធដារជះឥទ្ធិពលដល់បរិមាណប្រាក់ចំណូលរបស់បុគ្គលម្នាក់ ប្រសិនបើអត្រាពន្ធមានការប្រែប្រួល ។ ប្រព័ន្ធពន្ធដែលល្អ គឺប្រព័ន្ធពន្ធដែលធ្វើអោយគម្លាតរវាងអ្នកមាននឹងអ្នកក្រនៅជិតបំផុត ។ វត្ថុប្រើប្រាស់ចាំបាច់ខ្ពស់ដូចជាគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃកម្រត្រូវបានគិតពន្ធ ។

គ- មុខងារសង្គមរបស់ពន្ធដារ

  • ពន្ធដារក៍បានដើរតួរនាទីផងដែលក្នុងការជួយលើកម្ពស់សុខមាលភាពសង្គមជូនប្រជាពលរដ្ឋវិញទៅតាមលទ្ធភាពរបស់ប្រទេសនីមួយៗ ។
  • ពន្ធជំរុញអោយមានការអភិវឌ្ឍរដ្ឋបាលកណ្តាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ចំណូលពន្ធត្រូវបានចំណាយសម្រាប់ការសាងហេដ្ឋារចនាសម្ព័ន្ធសង្គម (ដូចជា សាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន វត្តអារាមទីធ្លាសាធារណៈ ...) ការពង្រឹងសន្តិសុខជាតិ ការបម្រើអោយវិស័យការពារជាតិ និងពង្រឹងប្រសិទ្ធភាពនៃសេវាសាធារណៈផ្សេងៗទៀត ។
  • ជាវិបាកពន្ធដារជំរុញការអភិវឌ្ឍរដ្ឋបាលកណ្តាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ បន្ថែមលើសពីនេះទៀតពន្ធដារការពារសុខភាពរបស់មនុស្សបានជាក់ស្តែងទំនិញដែលបានធ្វើអោយប៉ះពាល់ដល់សុខភាពមនុស្សដូចជា ស្រា បារី ត្រូវបានពន្ធច្រើនដែលធ្វើអោយប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ ។
  • សរុបមកពន្ធដារបានរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។ រដ្ឋាភិបាលប្រមូលពន្ធ ដើម្បីយកជាប្រាក់ចំណូលសម្រាប់ចំណាយលើការគ្រប់គ្រង់រដ្ឋ រួមទាំងសងបំណុលបរទេសផងដែរ ។
  • ពន្ធដារបានមកពីការបែងចែកប្រាក់ចំណូលរបស់អ្នកជាប់ពន្ធ ពោលគឺអ្នកមានចំណូលច្រើន ត្រូវបង់ពន្ធច្រើនចំណែកឯអ្នកមានចំណូលតិចត្រូវបង់ពន្ធតិច ។

១២៣- វិធានបញ្ជាក់ជាមុន គឺជាសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរដែលចេញដោយ អគរ ស្តីពី (ក) ចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ (ខ) ការបកស្រាយនិងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់ តម្លៃគិតពន្ធគយនៃទំនិញ ឬ (គ) ដើមកំណើតទំនិញ ដែលនឹងត្រូវនាំចូលឲ្យទៅបុគ្គលណាមួយនៅពេលមានការស្នើសុំ ។ វិធានបញ្ជាក់ជាមុន នឹងមានលក្ខណៈគតិយុត្តិចំពោះអាជ្ញាធរគយ ចាប់ពីថ្ងៃវិធាននេះចូលជាធរមាន ។

១២៤- ការផ្គត់ផ្គង់ជាប់អាករសំដៅដល់ ៖

  • ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
  • ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
  • ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា ។

១២៥- និយាយពីនីតិវិធីក្នុងការគ្រប់គ្រងទំនិញក្នុងភណ្ឌាគារគយមានកំណត់គឺ ៖

  • ទំនិញអាចរក្សាទុកក្នុងភណ្ឌាគារគយមានដែនកំណត់ រហូតដល់រយៈពេលពីរ (២) ឆ្នាំគិតពីថ្ងៃចុះបញ្ជីកាប្រតិវេទន៍គយ ។ ប្រសិនបើទំនិញស្ថិតក្នុងសភាពល្អ រយៈពេលកំណត់នេះអាចត្រូវបានពន្យារហូតដល់ដប់ពីរ (១២) ខែដោយរដ្ឋបាលគយតាមការស្នើសុំរបស់ប្រតិបត្តិករភណ្ឌាគារគយមានដែនកំណត់
  • ទំនិញដែលស្ថិតក្នុងភណ្ឌាគារគយមានដែនកំណត់អាចត្រូវបានលក់ ឬផ្ទេរ ។ អ្នកនាំចូល ឬម្ចាស់ទំនិញត្រូវជូនដំណឹងជាលាយល័ក្ខណ៍អក្សរដល់រដ្ឋបាលគយពីការផ្ទេរកម្មសិទ្ធិនេះ ។ ទំនិញដែលស្ថិតក្នុងភណ្ឌាគារគយមានដែនកំណត់អាចត្រូវបានផ្ទេរទៅភណ្ឌាគារគយមានដែនកំណត់មួយទៀតក្រោមការត្រួតពិនិត្យគយ ។ សំណុំឯកសារពាក់ព័ន្ធនឹងការផ្ទេរទំនិញនេះត្រូវដាក់ជូនរដ្ឋបាលគយ
  • ទំនិញដែលយកចេញពីភណ្ឌាគារគយមានដែនកំណត់សម្រាប់នាំចេញ ត្រូវជាកម្មវត្ថុនៃការតម្កល់ប្រតិវេទន៍គយនាំចេញ ហើយពុំត្រូវជាប់ពន្ធអាករនាំចូល ឬនាំចេញទេ លើកលែងតែទំនិញក្នុងស្រុកដែលអាចជាប់អាករនាំចេញ ។ ទំនិញដែលយកចេញពីភណ្ឌាគារគយមានដែនកំណត់ សម្រាប់ដាក់ឲ្យប្រើប្រាស់ក្នុងស្រុកត្រូវជាប់ពន្ធ និងអាករតាមអត្រាពន្ធ និងអាករជាធរមាននៃថ្ងៃចុះ បញ្ជីកាប្រតិវេទន៍គយ ដើម្បីយកទំនិញចេញពីភណ្ឌាគារ
  • ម្ចាស់ទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់ អាចត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ដើម្បីពិនិត្យមើលទំនិញដកគម្រូទំនិញ និងធ្វើប្រតិបត្តិការចាំបាច់នានា ក្នុងគោលបំណងថែរក្សាទំនិញទាំងនោះដោយមិនផ្លាស់ប្តូរលក្ខណៈសំខាន់នៃទំនិញនេះ រួមមានការបាញ់ថ្នាំ សម្លាប់សត្វល្អិត ការសម្ងួត ការសម្អាត ការសាកល្បង ការដេរប៉ះស្រោមសម្បករហែក ការបិទស្លាកសម្គាល់ ការសរសេរចំណាំ ការរៀបចំកញ្ចប់ទំនិញឡើងវិញ ការជ្រើសរើស ឬវេចខ្ចប់ឡើងវិញជាដើម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login