ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១១- តើកម្មសិទ្ធិករម្នាក់គឺជាអ្វី ?
១១២- តើមូលដ្ឋានគិតពន្ធគឺជាអ្វី ?
១១៣- តើប្រតិវេទន៍គយត្រូវបំពេញដូចម្តេច ?
១១៤- តើអ្នកដំណើរដែលនាំចេញរូបិយប័ណ្ណបរទេសត្រូវអនុវត្តយ៉ាងដូចម្តេច ?
១១៥- តើបញ្ជរតែមួយជាតិគឺជាអ្វី ?
ចម្លើយ
១១១- កម្មសិទ្ធិករម្នាក់ គឺជាក្រុមគ្រួសារ (ឪពុក ម្តាយ សាមីខ្លួន ប្រពន្ធ កូនក្នុងបន្ទុក) ឬមេគ្រួសារ និងសមាជិកក្នុងបន្ទុកមានឈ្មោះក្នុងបណ្ណគ្រួសារ ឬសៀវភៅគ្រួសារដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ច ។
១១២- មូលដ្ឋានគិតពន្ធ គឺជាតម្លៃដីគិតតាម តម្លៃនៅលើទីផ្សារ ទៅតាមទីក្រុង និងតាមតំបន់ជនបទនីមួយៗ ដែលវាយតម្លៃគិតជាម៉ែត្រការ៉េ ឬម៉ែត្រក្រឡា កំណត់ដោយគណៈកម្មាការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ។
១១៣- ប្រតិវេទន៍គយ (ឯកសាររដ្ឋបាលតែមួយ) គឺជាឯកសារតែមួយប្រើសម្រាប់គ្រប់របបបញ្ចេញទំនិញពីគយ ការនាំចូល ការនាំចេញ ភណ្ណាគារគយ ។ល។ ការបំពេញប្រតិវេទន៍គយ ត្រូវអនុវត្តន៍តាមឧបសម្ព័ន្ធ “ក” នៃប្រកាសលេខ ១៤៤៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពី បញ្ញត្តិ និងនីតិវិធីប្រតិវេទន៍គយ ។
១១៤- អ្នកដំណើរដែលនាំចេញរូបិយប័ណ្ណបរទេសត្រូវអនុវត្តដូចជា ៖
បំពេញជាលាយល័ក្ខណ៍អក្សរឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងច្បាស់លាស់លើប្រតិវេទន៍គយ អំពីប្រភេទនិងចំនួនរូបិយប័ណ្ណដែលមានជាប់នឹងខ្លួន បញ្ញើជាមួយអ្នកដទៃ បញ្ញើតាមយន្តហោះ ដើម្បីបង្ហាញដល់មន្ត្រីគយដែលមានភារកិច្ចត្រួតពិនិត្យ នៅក្នុងការិយាល័យគយនិងរដ្ឋាករ ។
១១៥- បញ្ជរតែមួយជាតិ គឺជាកន្លែងដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនិងដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍និងសំណុំឯកសារនៅចំណុចចូលតែមួយសម្រាប់បំពេញនូវរាល់បទប្បញ្ញត្តិដែលតម្រូវ ពាក់ព័ន្ធនឹងការនាំចេញ នាំចូល និងការឆ្លងកាត់ ។ សម្រាប់ពត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គម្រទិន្នន័យនឹងត្រូវបានឲ្យដាក់ស្នើតែម្តងប៉ុណោ្ណះ ។ គោលដៅសំខាន់បំផុតនៃប្រព័ន្ធបញ្ជារតែមួយ គឺការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនឹងរដ្ឋាភិបាល (G2G) រដ្ឋាភិបាលនិងធុរជន (G2B) និងធុរជននិងធុរជន (G2G) ។