Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១៦- តើអ្វីទៅជាទំនិញហាមឃាត់និងទំនិញជាប់កម្រតិកំណត់ ?

១១៧- តើកុងតឺន័រមានលក្ខណៈដូចម្តេច ដែលអាចអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ផ្ទុកទំនិញឆ្លងកាត់ ?

១១៨- តើទំនិញប្រភេទណាខ្លះដែលមិនត្រូវបានអនុញ្ញាតជាបណ្តោះអាសន្នឱ្យដឹកជញ្ជូនក្រោមរបបគយឆ្លងកាត់ ?

១១៩- តើការធ្វើវិមជ្ឈការតម្លៃគិតពន្ធគយមានគោលបំណងអ្វីខ្លះ ?

១២០- តើមាត់ច្រកទ្វារព្រំដែនគោកណាខ្លះ ដែលត្រូវបានអនុញ្ញាតឱ្យទំនិញប្រភេទផ្ទុកក្នុងកុងតឺន័រប្រទេសទី៣ នាំចូលតាមផ្លូវទឹកដោយប្រើកំពង់ផែប្រទេសជិតខាង រួចដឹកជញ្ជូនក្រោមរបបឆ្លងកាត់ចូលមកប្រទេសកម្ពុជា ?

ចម្លើយ

១១៦- ទំនិញហាមឃាត់និងទំនិញជាប់កម្រតិកំណត់ គឺជាទំនិញដែលស្ថិតក្រោមលក្ខខណ្ឌលើការនាំចេញ ឬនាំចូលក្នុងគោលបំណងណាមួយដូចជា ៖

  • ការការពារសន្តិសុខជាតិ
  • ការការពារសណ្តាប់ធ្នាប់សាធារណៈ និងស្តង់ដារនៃសុភាវធម៌ និងសីលធម៌
  • ការការពារសុខភាព និងជីវិតមនុស្ស សត្វ ឬរុក្ខជាតិ
  • ការការពារបេតិកភណ្ឌជាតិ ដែលមានតម្លៃខាងសិល្បៈ ប្រវត្តិសាស្រ្ត ឬបុរាណវត្ថុវិទ្យា
  • ការអភិរក្សធនធានធម្មជាតិ
  • ការតម្រូវតាមបញ្ញត្តិនានានៃច្បាប់ណាមួយជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
  • ការបំពេញកាតព្វកិច្ចក្រោមធម្មនុញ្ញសហប្រជាជាតិ ។

១១៧- កុងតឺន័រដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ផ្ទុកទំនិញឆ្លងកាត់ ត្រូវមានលក្ខណៈដូចខាងក្រោម ៖

  • អាចផ្តល់លទ្ធភាពឱ្យបិទត្រាឬសៀលគយបាន ហើយមានលក្ខណៈរឹងមាំសម្រាប់ប្រើប្រាស់ច្រើនដងបាន
  • បង្កើតឡើងជាពិសេស ដើម្បីបង្កការងាយស្រួលដល់ការដឹកជញ្ជូនទំនិញតាមមធ្យោបាយដឹកជញ្ជូនមួយ ឬច្រើនប្រភេទ ដោយមិនចាំបាច់ផ្ទេរទំនិញ
  • បង្កើតឡើងដើម្បីឱ្យមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រង លើកដាក់ ជាពិសេសនៅពេលផ្ទុកចូល ឬផ្ទេរមធ្យោបាយដឹកជញ្ជូន ។
  • ជាប្រភេទកុងតឺន័រដែលមានស្តង់ដារទំហំ ២០ហ្វីត ៤០ហ្វីត និង៤៥ហ៊ីត ។

១១៨- មុខទំនិញដែលមិនត្រូវបានអនុញ្ញាតជាបណ្តោះអាសន្នឱ្យដឹកជញ្ជូនក្រោមរបបគយឆ្លងកាត់គឺ ៖

  • បណ្តាមុខទំនិញហាមឃាត់ដាច់ខាតក្នុងការនាំចេញនាំចូល តាមបញ្ញត្តិអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ។
  • បណ្តាមុខទំនិញផ្សេងទៀត ដែលមានវេទយិតភាពខ្ពស់ និងអាចប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសាធារណៈ ដូចជា គ្រឿងសាស្ត្រាវុធ ជាតិផ្ទុះ សម្ភារៈបរិក្ខារយោធា គ្រឿងញៀន និងសារធាតុ ប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ។
  • បណ្តាមុខទំនិញដែលត្រូវបានហាមឃាត់មិនឱ្យដឹកជញ្ជូនឆ្លងកាត់ ដោយកិច្ចព្រមព្រៀងអន្តរជាតិនានា ក៏ដូចជាធម្មនុញ្ញសហប្រជាជាតិ ដូចជាបណ្តាសត្វនិងរុក្ខជាតិព្រមទាំងបំណែកសត្វនិងរុក្ខជាតិ ដែលឈានទៅបាត់បង់ វត្ថុបុរាណ ឬសារធាតុនុយក្លេអ៊ែរជាដើម ។

១១៩- ការធ្វើវិមជ្ឈការតម្លៃគិតពន្ធគយ មានគោលបំណងបង្កភាពងាយស្រួលបន្ថែមទៀតដល់ការនាំចេញ​ នាំចូលតាមរយៈការកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញពីគយ ។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៥ ការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ត្រូវបានធ្វើវិមជ្ឈការទៅបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានានៅតាមមាត់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែសាខាគយនិងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ ។ មានន័យថា រាល់ការនាំចូលតាមមាត់ច្រកនានាក្រៅពីកំពង់ផែអន្តរជាតិទាំងពីរខាងលើ ធុរជនអាចទៅផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅតាមអង្គភាពគយនិងរដ្ឋាករមូលដ្ឋានតែម្តង លើកលែងតែការនាំចូលមុខទំនិញមានហានិភ័យខ្ពស់មួយចំនួន ដូចជា មុខទំនិញប្រើរួច យានយន្តគ្រប់ប្រភេទ សម្ភារបរិក្ខារទូរគមនាគមន៍ ផលិតផលតេលសិលា និងបរិក្ខារល្បែងជាដើម ដែលជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅលើទីចាត់ការកណ្តាល (នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ) ។ អគរ បាននិងកំពុងពិនិត្យលទ្ធភាពនៃការធ្វើវិមជ្ឈការនេះ ឲ្យមានភាពគ្របដណ្ដប់ពេញលេញ នៅគ្រប់អង្គភាពគយនិងរដ្ឋាករមូលដ្ឋានទូទាំងប្រទេស ។

១២០- មាត់ច្រកទ្វារព្រំដែនគោក ដែលត្រូវបានអនុញ្ញាតឱ្យទំនិញប្រភេទផ្ទុកក្នុងកុងតឺន័រប្រទេសទី៣នាំចូលតាមផ្លូវទឹក ដោយប្រើកំពង់ផែប្រទេសជិតខាងរួចដឹកជញ្ជូនក្រោមរបបឆ្លងកាត់ចូលមកប្រទេសកម្ពុជាមាន ៖

  • ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង
  • ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)
  • ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ
  • ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
  • ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង
  • ច្រកទ្វារព្រំដែនអន្តរជាតិ ដូង ខេត្តបាត់ដំបង (កំណត់ជាបណ្តោះអាសន្ន)
  • ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង (កំណត់ជាបណ្តោះអាសន្ន)

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login