Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១០៦- តើវិធាននៃដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធអំពីបញ្ហាសារពើពន្ធត្រូវបានកំណត់ដូចម្តេច ?

១០៧- ការតវ៉ាខាងរដ្ឋបាលអាចនឹងទទួលយកបាន បើសិនជាក្នុងពាក្យតវ៉ានោះតើមានខ្លឹមសារអ្វីខ្លះ ?

១០៨- តើការគេចវេសពន្ធគឺជាអ្វី ?

១០៩- តើអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដាររួមមានអ្វី ?

១១០- តើកម្មសិទ្ធិករសំដៅដល់អ្វី ?

ចម្លើយ

១០៦- វិធាននៃដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធអំពីបញ្ហាសារពើពន្ធត្រូវបានកំណត់ដូចជា ៖

  • អ្នកជាប់ពន្ធដែលមិនពេញចិត្តនឹងការកំណត់ពន្ធឡើងវិញ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយរដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅប្រធាននាយកដ្ឋានពន្ធដារ ។ ការតវ៉ាត្រូវមានកម្រិតដែនតែត្រឹមដើមហេតុ ឬពត៌មានផ្សេងទៀតដែលមាននៅក្នុងការកំណត់ពន្ធឡើងវិញ សេចក្តីសម្រេច ឬនីតិវិធីនៃការកំណត់ពន្ធឡើងវិញប៉ុណោ្ណះ ។
  • ការតវ៉ាខាងរដ្ឋបាល ត្រូវធ្វើជាលាយលក្ខអក្សរទៅតាមទម្រង់ និងត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធក្នុងរយៈពេល៣០ថ្ងៃ ក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹងទារបំណុលពន្ធរបស់រដ្ឋបាលសារពើពន្ធ ។
  • ការតវ៉ាខាងរដ្ឋបាលពុំធ្វើឲ្យអ្នកជាប់ពន្ធរួចផុតពីកាតព្វកិច្ចបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗដែលបញ្ជាក់នៅក្នុងលិខិតជូនដំណឹងទារបំណុលពន្ធឡើយ ។

១០៧- ការតវ៉ាខាងរដ្ឋបាលអាចនឹងទទួលយកបាន បើសិនជាក្នុងពាក្យតវ៉ានោះមានខ្លឹមសារដូចជា ៖

  • លេខអត្តសញ្ញាណកម្មរបស់អ្នកជាប់ពន្ធដែលធ្វើពាក្យតវ៉ា​ បើសិនជាមាន ។
  • សេចក្តីយោងទៅរកការកំណត់ សេចក្តីសម្រេច ឬលទ្ធផលដែលជាកម្មវត្ថុនៃពាក្យតវ៉ា ។
  • ដើមហេតុ ឬអំពើដែលជាកម្មវត្ថុនៃពាក្យតវ៉ា ។
  • ហេតុផលនៃការតវ៉ា ។
  • កាលបរិច្ឆេទ​ និងហត្ថលេខារបស់អ្នកជាប់ពន្ធ និងហត្ថលេខារបស់តំណាងមានការអនុញ្ញាតរបស់អ្នកជាប់ពន្ធ បើសិនមានភាពចាំបាច់ ។

១០៨- ការគេចវេសពន្ធ គឺជាបទល្មើសដោយចេតនាដោយដឹងជាមុន មានការរៀបចំទុក និងច្រើនដងទៅលើបទប្បញ្ញត្តិស្តីពីពន្ធដារ ក្នុងបំណងបន្ថយ ឬបំបាត់ប្រាក់ពន្ធដែលបទប្បញ្ញត្តិស្តីពីពន្ធដារតម្រូវឲ្យបង់ ។

១០៩- អំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដាររួមមាន ៖

ក- ករណីដែលបុគ្គល ៖

  • មិនបានរក្សាបញ្ជីកាគណនេយ្យ និងឯកសារផ្សេងទៀត ឬមិនបានចេញវិក្កយបត្រលើកិច្ចការជំនួញ ។
  • មិនអនុញ្ញតឲ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជីកាគណនេយ្យ ឬឯកសារផ្សេងៗ ។
  • មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ។
  • មិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរក្នុងការចុះបញ្ជី ។
  • កសាង ឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬពត៌មានក្លែងបន្លំផ្សេងៗ ។
  • លាក់ទុក ឬបំផ្លាញចោលដោយចេតនានូវបញ្ជីគណនេយ្យ កំណត់ត្រា ឯកសារ​​ របាយការណ៍ ឬពត៌មានផ្សេងៗទៀត ។
  • ព្យាយាមធ្វើឲ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ ។
  • មិនបានដាក់លិខិតប្រកាសសារពើពន្ធដែលគ្មានប្រាក់ពន្ធត្រូវបង់ក្នុងរយៈពេល៣០ថ្ងៃ ក្រោយកាលបរិច្ឆេទដែលច្បាប់បានកំណត់ ។
  • ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងឡាយខាងលើ ។

ខ- ករណីដែលមន្រ្តីរាជការ ៖

  • ធ្វើឲ្យធ្លាយពត៌មានសម្ងាត់ដោយគ្មានការអនុញ្ញាត ។
  • ព្យាយាមធ្វើឲ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ ។
  • ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងឡាយខាងលើ ។

១១០- កម្មសិទ្ធិករ សំដៅដល់បុគ្គលណាដែលផ្នែកសុរិយោដី ឬអាជ្ញាធរដែនដី ចាប់ពីថ្នាក់ឃុំ-សង្កាត់ឡើងទៅ បានចេញឯកសារផ្លូវការទទួលស្គាល់ សិទ្ធិរបស់បុគ្គលនោះ ក្នុងការប្រើប្រាស់ដីក្នុងតំបន់ណាមួយជាលក្ខណៈជាប់លាប់ក្តី ឬបណ្តោះអាសន្នក្តី ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login