ការដាក់ទំនិញចូលទីកន្លែងសន្និធិគយបណ្តោះអាសន្នត្រូវអនុលោមតាមនីតិវិធីដូចជា ៖
- ទំនិញទាំងឡាយត្រូវបង្ហាញដល់មន្រ្តីគយ មុននឹងដាក់ទំនិញចូល
- ត្រូវតម្កល់ប្រតិវេទន៍បំពេញដែលមានចុះហត្ថលេខាដោយប្រតិបត្តិការទីកន្លែងសន្និធិគយបណ្តោះអាសន្ន មុននឹងដាក់ទំនិញចូល
- ប្រតិវេទន៍គយដែលនឹងត្រូវកំណត់ដោយមាន ៖
- លេខ និងកាលបរិច្ឆេទចុះបញ្ជីកា
- បរិមាណ ប្រភេទ សញ្ញា និងលេខភណ្ឌិកា
- បរិយាយមុនទំនិញ
- ទម្ងន់ទាំងសម្បក
- នាមរបស់អ្នកនាំចេញ ឬអ្នកនាំចូល
- ប្រទេសផ្គត់ផ្គង់ ឬនាំចេញ និងប្រភេទនាំចូល
- របៀប និងមធ្យោបាយដឹកជញ្ជូន
- ឯកសារយោងដែលចង្អុលបង្ហាញអំពី ប្រភេទ លេខ កាលបរិច្ឆេទនៃឯកសារដឹកជញ្ជូននាពេលនាំចូល ឬឯកសារផ្សេងទៀតនាពេលនាំចូល ។ ច្បាប់ចម្លងនៃឯកសារទាំងនេះត្រូវភ្ជាប់មកជាមួយប្រតិវេទន៍បំព្រួញនៅពេលបង្ហាញជូនមន្រ្តីគយ ។