2019-10-30 17:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អ្នកដែលអាចស្នើធ្វើវិសោធនកម្មបានមានព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រ ១/៤ ។ ព្រះមហាក្សត្រ ពេលទទួលសំណើហើយ ទើបពិគ្រោះមតិជាមួយក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញថ្វាយមតិទៅព្រះមហាក្សត្រ បើធ្វើបានព្រះមហាក្សត្រទ្រង់ផ្តល់ចម្លើយ ទៅនាយករដ្ឋមន្ត្រី ឬ ទៅប្រធានរដ្ឋសភា ហើយអនុវត្តនីតិវិធីព្រាងច្បាប់ធម្មនុញ្ញ ធ្វើសេចក្តីថ្លែងហេតុ និងធ្វើសំណើ ។ ប៉ុន្តែក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវអនុម័តដោយសំឡេង ២/៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ព្រឹទ្ធសភាក៏ត្រូវអនុម័តដោយសំឡេង២/៣ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលដែរ ។ នេះជាសំឡេងអនុម័តដែលមាន លក្ខណៈជាស្តង់ដារនៅក្នុងរដ្ឋធម្មនុញ្ញទាំងអស់នៅលើពិភពលោក ។