អន្តរាគមន៍ការទូត សំដៅដល់អន្តរាគមន៍មួយដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិនៅពេលមានជម្លោះអន្តរជាតិកើតឡើង ។ អន្តរាគមន៍នេះមិនមានប្រើអំពើហិង្សាដូចអន្តរាគមន៍យោធាទេ ហើយមានទម្រង់ចំនួន៤ដូចជា ៖
- ការអង្កេត (inquiry) ៖ ការស្វែងរកការពិត ដោយអ្នកអង្កេតការណ៍អព្យាក្រឹត ។
- ការសម្របសម្រួល (good offices) ៖ ការលើកទឹកចិត្តភាគីនានាឲ្យចរចាគ្នាដោយប្រកាន់ជំហរអព្យាក្រឹតក្នុងការចរចា ។
- សន្ធានកម្ម (Mediation) ៖ ការស្នើឡើងជដំណោះស្រាយដោយធ្វើជាអន្តរការីរវាងភាគីទាំងសងខាង ។ ភ្នាក់ងារនេះមានតួនាទីសម្របសម្រួលឲ្យមានដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែគ្មានអំណាចចាប់បង្ខំឲ្យភាគីជម្លោះទទួលយកដំណោះស្រាយរបស់ខ្លួនឡើយ ។ តួនាទីរបស់អ្នកសម្របសម្រួលគឺគ្រាន់តែផ្តល់ឱវាទតែប៉ុណោ្ណះ ។
- ការសម្រុះសម្រួល (conciliation) ៖ នីតិវិធីដែលត្រូវបានបង្កើតឡើងដោយគណៈកម្មការមួយ ដែលទទួលបានការទុកចិត្តនិងមានការឯកភាពពីភាគីជម្លោះដើម្បីតម្រង់ទិសភាគីនានាក្នុងការស្វែងរកដំណោះស្រាយមួយដែលមិនចងកាតព្វកិច្ច និងដើម្បីផ្សះផ្សាជម្លោះរវាងភាគីនានា ។