Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មុខងារបេសកកម្មការទូតមាន៤ដូចជា៖

          ១. មុខងារដំណាង៖ បេសកម្មការទូតជាតំណាងឲ្យរដ្ឋរបស់ខ្លួនប្រចាំនៅរដ្ឋដាក់ទូត ។ ហើយមុខងារតំណាង បង្កើតឡើងដើម្បីផ្តល់នូវអត្ថប្រយោជន៍គ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និយោបាយវប្បធម៌ និងវិស័យមួយចំនួនទៀត ដែលសម្រួលដល់ប្រទេសទាំងពីរ ។

          ២. មុខងារការពារ៖ មុខងារនេះការពារផ្តល់ោប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសរបស់ខ្លួននៅក្នុងរដ្ឋម្ចាស់ផ្ទះតាមរយៈការចរចាគ្នា ។

          ៣. មុខងារផ្តល់ព័ត៌មាន៖ គឺដើម្បីស្វែងនូវមធ្យោបាយោស្របច្បាប់ទាំងអស់អំពី លក្ខខណ្ឌ និងការរីកចម្រើនរបស់រដ្ឋម្ចាស់ផ្ទះដើម្បីរាយការណ៍ជូនរដ្ឋាភិបាលរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយនិងឃោសនា ។

          ៤. មុខងារកុងស៊ុល៖ គឺជាមុខងារចំបងដែលតម្រូវឲ្យស្ថានបេសកម្មមានសិទ្ធិអាចផ្តល់ទិដ្ឋាការ ( លិខិតលឆ្លងដែន ) ដល់ប្រជាពលរដ្ឋរបស់ខ្លួនប្រើប្រាស់ (ករណីពួកគេមានបញ្ហាក្នុងរដ្ឋម្ចាស់ផ្ទះ ) ។ ហើយម្យ៉ាងទៀតក៏អាចរៀបចំបែបបទអន្តោប្រវេសន៍សម្រាប់ប្រជាពលរដ្ឋនៃរដ្ឋម្ចាស់ក្នុងករណីធ្វើដំណើរទៅរដ្ឋដាក់ទូត ឬក្នុងទិសដៅរក្សាសន្តិសុខ​ឬជ្រៀសវាងពីការដេញចាប់ពីសំណាក់រដ្ឋម្ចាស់ផ្ទះ ( ក្នុងករណីរដ្ឋប្រហារ ឬបដិវត្តនានា​) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login