អនុសញ្ញាអន្តរជាតិ ជាទូទៅ ន័យនៃពាក្យអនុសញ្ញាអន្តរជាតិមានលក្ខណៈដូចគ្នានឹងន័យរបស់ពាក្យសន្ធិសញ្ញាដែរ ។ លក្ខណៈវិនិច្ឆ័យនៃអនុសញ្ញាគឺ ៖
- អនុសញ្ញាមានន័យនិងចាត់ទុកដូចជាច្បាប់សន្មត (ច្បាប់មានលក្ខណៈទូទៅនិងមានភាពប្រាកដប្រជាដែលត្រូវបានប្រជាជាតិទាំងឡាយលើសាកលលោកសុខចិត្តទទួលយកថា ជាកាតព្វកិច្ចខាងផ្លូវច្បប់) ។
- អនុសញ្ញាត្រូវបើកឲ្យមានការចូលរួមពីសំណាក់សហគមន៍អន្តរជាតិទាំងមូល ឬពីបណ្តារដ្ឋនានាមួយចំនួនធំ ។