អំពើប្រល័យពូជសាសន៍ សំដៅដល់អំពើមួយក្នុងចំណោមអំពើដូចខាងក្រោមហើយ ដែលបានប្រព្រឹត្តក្នុងគោលបំណងបំផ្លិចបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាមួយនាដូចជា ៖
- ការធ្វើមនុស្សឃាតទៅលើសមាជិកនៃក្រុម
- ការធ្វើឲ្យរបួសយ៉ាងធ្ងន់ធ្ងរដល់រូបរាងកាយ ឬសតិបញ្ញាសមាជិកនៃក្រុម
- ការធ្វើដោយចេតនាឲ្យក្រុមនេះទទួលរងនូវស្ថានភាពរស់នៅមួយដែលរៀបចំឡើងសម្រាប់បំផ្លិចបំផ្លាញរាងកាយទាំងស្រុង ឬមួយផ្នែក
- ការដាក់នូវវិធានការនានា ដែលមានបំណងរារាំងមិនឲ្យមានការផ្តល់កំណើតទារក
- ការបញ្ជូនកុមារដោយបង្ខំពីក្រុមមួយទៅឲ្យក្រុមមួយទៀត ។