ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- តើប្រទេសដើមកំណើតគឺជាអ្វី ?
២- តើគយឬរដ្ឋបាលគយគឺជាអ្វី ?
៣- តើការបំពេញបែបបទបញ្ចេញទំនិញពីគយគឺជាអ្វី ?
៤- តើទំនិញគ្មានការទាមទារគឺជាអ្វី ?
៥- តើកន្លែងបំពេញបែបបទបញ្ចេញទំនិញពីគយគឺជាអ្វី ?
ចម្លើយ
១- ប្រទេសដើមកំណើត គឺជាប្រទេសដែលទំនិញត្រូវបានផលិត ឬកែច្នៃស្របតាមលក្ខណវិនិច្ឆ័យ ដែលមានចែងសម្រាប់ជាគោលបំណងនៃការប្រើប្រាស់តារាងពន្ធគយ ស្របតាមការកម្រិតកំណត់លើបរិមាណ ឬករណីផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ។
២- គយឬរដ្ឋបាលគយ គឺសំដៅលើទីចាត់ការគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយរាប់បញ្ចូលមន្រ្តីគយដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងត្រួតពិនិត្យ ការអនុវត្តច្បាប់គយ ការប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ ព្រមទាំងទទួលខុសត្រូវផងដែរក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត ដែលទាក់ទងនឹងការនាំចេញ ឬនាំចូលចរាចរ និងសន្និធិទំនិញ ។
៣- ការបំពេញបែបបទបញ្ចេញទំនិញពីគយ គឺជាការបំពេញនូវទម្រង់ការគយចាំបាច់នានា ដើម្បីទទួលបានការអនុញ្ញាតឲ្យទំនិញអាចដាក់ឲ្យប្រើប្រាស់បានក្នុងប្រទេសអាចឲ្យនាំចេញ ឬដាក់ក្រោមរបបគយមួយផ្សេងទៀតបាន ។
៤- ទំនិញគ្មានការទាមទារគឺជា ៖
៥- កន្លែងបំពេញបែបបទបញ្ចេញទំនិញពីគយ គឺជាកន្លែងដែលស្ថិតនៅក្រោមការគ្រប់គ្រង ការឃ្លាំមើលដោយរដ្ឋបាលគយ ។