Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើការត្រួតពិនិត្យគយគឺជាអ្វី ?

៧- តើការពិនិត្យឆែកឆេររបស់គយគឺជាអ្វី ?

៨- តើទម្រង់ការគយគឺជាអ្វី ?

៩- តើភណ្ឌាគារផលិតកម្មមានដែនកំណត់ស្ថិតក្រោមការគ្រប់គ្រងរបស់គយគឺជាអ្វី ?

១០- តើការិយាល័យគយគឺជាអ្វី ?

ចម្លើយ

៦-​ ការត្រួតពិនិត្យគយ គឺជានីតិវិធីដែលកំណត់ដោយរដ្ឋបាលគយលើការដឹកជញ្ជូន ចរាចរ និងសន្និធិទំនិញនាំចេញ ឬនាំចូល ។

៧- ការពិនិត្យឆែកឆេររបស់គយ គឺជាការធ្វើអធិការកិច្ចជារូបវ័ន្តលើទំនិញ ឬឯកសារដោយរដ្ឋបាលគយ ដើម្បីបញ្ជាក់យថាប្រភេទ ដើមកំណើត លក្ខខណ្ឌ បរិមាណ និងតម្លៃទំនិញ សមស្របតាមការប្រកាសនៅក្នុងប្រតិវេទន៍គយ ។

៨- ទម្រង់ការគយ គឺជាប្រតិបត្តិការដែលត្រូវអនុវត្តដោយបុគ្គលពាក់ព័ន្ធ និងដោយរដ្ឋបាលគយក្នុងគោលបំណងគោរពតាមច្បាប់នេះ និងច្បាប់ផ្សេងទៀតដែលរដ្ឋបាលគយមានភារៈចាត់ចែងគ្រប់គ្រង និងអនុវត្ត ។

៩-​ ភណ្ឌាគារផលិតកម្មមានដែនកំណត់ស្ថិតក្រោមការគ្រប់គ្រងរបស់គយ គឺជារោងចក្រដែលស្ថិតក្រោមការត្រួតពិនិត្យរបស់គយ លើទំនិញនាំចូលដោយលើកលែងជាបណ្តោះអាសន្នអាសន្ននូវពន្ធ និងអាករនានា សម្រាប់ប្រើប្រាស់ក្នុងដំណើរករផលិតកម្ម ។

១០- ការិយាល័យគយ គឺជាអង្គភាពរដ្ឋបាលគយដែលមានសមត្ថកិច្ចគ្រប់គ្រងត្រួតពិនិត្យ ទម្រង់ការគយ អគារ ឬទីតាំងផ្សេងទៀតដែលទទួលការអនុញ្ញាតសម្រាប់គោលបំណងនៃបទប្បញ្ញត្តិច្បាប់នេះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login