ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- ចូរឲ្យនិយមន័យស្ថាប័នមានសមត្ថកិច្ច ។
២២- ចូរឲ្យនិយមន័យស្ថាប័នទទួលសមត្ថកិច្ច ។
២៣- តើប្រភេទសេវាសាធារណៈចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
២៤- តើអ្វីទៅជាស្តង់ដារសេវាសាធារណៈ ?
២៥- តើស្តង់ដារសេវាសាធារណៈមានសារៈសំខាន់ដូចម្តេចខ្លះ ?
ចម្លើយ
២១- ស្ថាប័នមានសមត្ថកិច្ច សំដៅលើស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋ ដែលបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
២២- ស្ថាប័នទទួលសមត្ថកិច្ច សំដៅដល់ផ្នែកឯកជននិងសង្គមស៊ីវិលដែលទទួលបានសិទ្ធិ និងភារកិច្ចពីរដ្ឋ ហើយដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋ ឬភ្នាក់ងាររបស់រដ្ឋ ។
២៣- សេវាសាធារណៈចែកចេញជា៧ប្រភេទមានដូចជា ៖
ក- ចង្កោមសេវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរដ្ឋ គឺជាសេវាទទួលខុសត្រូវផ្តាច់មុខរបស់រដ្ឋ ដែលផ្តល់ដោយអង្គភាពរបស់រដ្ឋ ឬនីតិបុគ្គលនៃនីតិសាធារណៈ ដែលរដ្ឋបានប្រគល់សិទ្ធិអំណាចឲ្យដើម្បីអនុវត្ត ។
ឧទាហរណ៍
ខ- ចង្កោមសេវាពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម គឺជាសមត្ថកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច នគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ។
ឧទាហរណ៍
គ- ចង្កោមសេវាពាក់ព័ន្ធនឹងយុត្តិធម៌ និងអាជ្ញាកណ្តាល គឺជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងសមត្ថកិច្ចរបស់តុលាការ ។
ឧទាហរណ៍
ឃ- ចង្កោមសេវាពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចការពាណិជ្ជកម្ម សហគ្រាស បរិស្ថាន វិនិយោគ និងការចូលរួមរបស់ផ្នែកឯកជន ។
ឧទាហរណ៍
ង- ចង្កោមសេវាសង្គមកិច្ច វប្បធម៌ និងកិច្ចការនារី
ឧទាហរណ៍
ច- ចង្កោមសេវាពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
ឧទាហរណ៍
ឆ- ចង្កោមសេវាពាក់ព័ន្ធនឹងការប្រមូលចំណូល ចំណាយ ការបើកផ្តល់
ឧទាហរណ៍
២៤- ស្តង់ដារសេវាសាធារណៈ គឺជាម៉ែត្រវាស់កម្រិតនៃគុណភាព និងចរិតលក្ខណៈក្នុងការផ្តល់សេវាសាធារណៈ ដើម្បីទទួលបាននូវការពេញចិត្តពីសំណាក់ អ្នកប្រើប្រាស់សេវា (នីតិវិធី ពេលវេលា តម្លៃ ទីកន្លែង) ។
២៥- ស្តង់ដារសេវាសាធារណៈមានសារៈសំខាន់ដូចជា ៖